ភ្នំពេញ: ប្រមុខរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្តេចតេជោហ៊ុន សែន ថ្ងៃទី៩ខែតុលានេះបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៉ីលើកទី២ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ខែតុលាឆ្នាំ២០១៦ នាទីក្រុងបាងកកប្រទេសថៃតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចន្ទអូចា។
នៅក្នុងពិធីនោះដែរ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៉ីលើកទី២។ នាឱកាសនោះដែរ សម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសមួយចំនួនផងដែរ។
គួរបញ្ជាក់ផងដែរថា កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៉ីត្រូវបានសម្ភោធនៅខែមិថុនាឆ្នា២០០២នៅប្រទេសថៃគឺជាប្រតិបត្តិការមួយដែលមានគោលបំណងកសាងសហគមន៍អាស៉ីឈរលើមូលដ្ឋាននៃភាពរឹងមាំ ពហុភាព ធនធាន ដ៏ស្តុកស្តម្ភ និងភាពប្រកួតប្រជែង របស់ប្រទេសនិមួយៗ នៅទ្វីបអាស៉ី៕
មតិយោបល់