ព័ត៌មានជាតិ

ចូលលួចម៉ូតូគេក្នុងផ្ទះបានហើយ បណ្តើរដល់ខណ្ឌ៧មករា ត្រូវប៉េអឹម ក្របួចជាប់

ភំ្នពេញ: ជនសង្ស័យម្នាក់បានចូលលួចម៉ូតូគេដល់ក្នុងផ្ទះក្នុងខណ្ឌទួលគោក រួចបណ្តើរដល់ខណ្ឌ៧មករា ក៏ត្រូវអាវុធហត្ថនៅខណ្ឌនោះ ក្របួចជាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង១០នាទីល្ងាច ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦។ ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះគាវ ប៊ុន ភេទ ប្រុស អាយុ៤៤ ឆ្នាំ ស្នាក់នៅចំនុចខាងលើ ចំណែក ជនសង្ស័យឈ្មោះអូន ម៉ៅ ភេទ ប្រុស អាយុ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និងទីលំនៅពុំពិតប្រាកដ។ វត្ថុតាងចាប់យកមាន ម៉ូតូ០១គ្រឿងម៉ាកZOMER.X ពណ៌ខ្មៅលាយលឿងពាក់ស្លាកលេខ ភ្នំពេញ1DB1313។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលម៉ោងប្រហែល ៥ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែតុលានេះ ជនរងគ្រោះយកម៉ូតូរបស់ខ្លួនទុកក្នុងផ្ទះរូចបានបិទទ្វារដាក់គន្លឹះ លុះដល់ម៉ោង ៦ និង១០នាទីល្ងាច ស្រាប់តែបាត់ម៉ូតូរបស់ខ្លួន ក្រោយមកទើបដឺងថាអាវុធហត្ថខណ្ឌ៧មករាចាប់បានចោរលួចម៉ូតូខ្លួន។

បើតាមចម្លើយរបស់ជនសង្ស័យបានសរភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចម៉ូតូរបស់ជនរងគ្រោះដែលចតទុកក្នុងផ្ទះរួចខ្លួនបានបណ្ដើរម៉ូតូនេះមកដល់ចំនុចផ្លូវលេខ២១៥ កែង ១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ត្រូវបានសម្ថកិច្ចឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង(ម៉ូតូ)បានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តន៌តាមនីតិវិធី៕

photo_2016-10-08_23-13-43

មតិយោបល់