កោះកុង:មានការភ្ញាក់ផ្អើល កាលវេលារសៀលថ្ងៃទី២៧ មេសា នៅបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយមានមន្រ្តីនគរបាលម្នាក់ស្លាប់ក្នុងភាពអាថកំបាំង តែសមត្តកិច្ចសន្និដ្ឋានថាអាចជាករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯង។
បានជាមានការសន្និដ្ឋានដូច្នេះ សពមន្ត្រីនគរបាលរូបនោះ មានកាន់កាំភ្លើងខ្លី១ដើមអោបនៅលើដើមទ្រូង និងមានស្លាកស្នាមរបួសចំសៀតផ្កាខាងស្តាំដោយគ្រាប់កាំភ្លើង មានឈាមហូរតាមមាត់ និងត្រចៀក។
ជនរងគ្រោះឈ្មោះ ហុិន គឹមហុង ភេទប្រុស អាយុជាង៤០ឆ្នាំ មានឋានន្ទរសក្ត័ វរ:សេនីយ៍ត្រី និងមានតួនាទីជាអនុប្រធានប៉ុសិ្តច្រកទ្វាអន្តរជាតិចាំយាម ខេត្តកោះកុង៕
មតិយោបល់