ព័ត៌មានជាតិ

អគ្គិភ័យឆេះបង្គោលភ្លើងនៅឆ្នេរហាវ ដាច់បណ្តាញខ្សែកាប និងបណ្តាញអ៊ីធឺណេតមួយចំនួនលែងដំណើរការ

ព្រះសីហនុ: មានករណីអគ្គិភ័យឆេះបង្គោលភ្លើងមួយកន្លែង នៅឆ្នេរហាវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខាងពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោងជិត៤ល្ងាច ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ករណីនេះបានឆេះបណ្តាញខ្សែកាប និងបណ្តាញអ៊ីធឺណេតមួយចំនួននៅតំបន់នេះដាច់លែងដំណើរការផងដែរ៕

មតិយោបល់