កណ្តាលៈ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង១១និង៣០នាទីនៅចំណុចផ្លូវជាតិលេខ៤ ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនរងគ្រោះ០១នាក់មានឈ្មោះស៊ុន នូច ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរបើកបរ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យមាន១នាក់(ឃាត់ខ្លួន)មានឈ្មោះជុំ វាសនា ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរកសិករនៅភូមិចំបក់កោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងចាបយកមាន
១-សាំងចំនួន២ដប.ដបធំចំណុះ១លីត្រកន្លះ ជះលើរថយន្តជិតអស់ និងដបតូចចំណុះកន្លះលីត្រ ជារបស់ជនសង្ស័យ។
២-រថយន្តម៉ាកលុចស៊ីស RX300 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2J-6857 ជារបស់ជនរងគ្រោះ។
៣-ម៉ូតូម៉ាកគុបC-09ជ្រុងពាក់ស្លាកលេខកំពង់ស្ពឺ1C-8640
ជនរងគ្រោះត្រូវបានជនសង្ស័យយកសាំងជះលើរថយន្តរបស់ខ្លួន។
តាមរឿងហេតុនៅមុនពេលកើតហេតុជនរងគ្រោះបានបើករថយន្តស្របទិសគ្នាជាមួយជនសង្ស័យ ពីកើតទៅលិចលុះមកដល់ចំណុចខាងមុខធនាគាអេស៊ីលីដាបែកចានរថយន្តនិងម៉ូតូបានប៉ះគ្នាបន្តិចហើយពេលនោះនគរបាលចរាចរបានសម្របសំរួលចប់ហើយរថយន្តបើកចេញដោយក្នុងរថយន្តនោះមានដឹកភ្ងៀវចិនចំនួន៤នាក់បន្តិចក្រោយមកជនសង្ស័យបានជិះតាមឡានមកដល់ចំណុចកើតហេតុហើយយកសាំងជះមកលើរថយន្តតែម្តង ពេលនោះជនរងគ្រោះភ័យពន្លត់ឡានឈប់ចុះពីលើទៅដាល់ជនសង្ស័យ១ដៃចំថ្គាមខាងស្តាំ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនបានខឹងនឹងម្ចាស់រថយន្តមិនសុំទោស១ម៉ាត់បើកឡានចេញ ទៅទើបខ្លួនខឹងជិះចេញតាមយកសាំងមកជះលើឡានដើម្បីគំរាមអោយភ័យមិនមានបំណងដុតទេ ។
ក្រោយកើតហេតុកម្លាំងជំនាញកំពុងចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់