ភ្នំពេញ:មុននេះបន្តិចមានករណីប្លន់ប្រដាប់អាវុធ យកម៉ូតូហុងដាឌ្រឹមសេ១២៥ ពីយុវជនម្នាក់បានសម្រេច គេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវលេខ ២០១១ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយជនរងគ្រោះ ឈ្មោះ នៅ សំអុល អាយុ២១ឆ្នាំ មុខរបរនិស្សិតឆ្នាំទី២ ស្នាក់នៅភូមិជំរៅ ឃុំកូរការ ខណ្ឌព្រែកភ្នៅ ស្លាកលេខ ម៉ូតូរបស់ជនរងគ្រោះ កំពងចាម 1L-3199។
ភ្នាក់ងារ Post News បានរាយការព៍មកថា ជនសង្ស័យមានគ្នា០៤នាក់ ជិះម៉ូតូពីគ្រឿង ត្រូវស្គាល់ម៉ាក MSX និងហុងដាឌ្រឹមសេ១២៥ មិនចាំស្លាកលេខ បានធ្វើសកម្មភាពប្លន់ ជនរងគ្រោះ ដោយប្រើកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាក បានភ្ជង់ប្លន់ម៉ូតូរបស់ជនរងគ្រោះ គេចខ្លួនបាត់ស្រមោល៕
មតិយោបល់