ព័ត៌មានជាតិ

ទើបតែចេញពីពន្ធនាគារសោះ ឥឡូវចូលវិញហើយ….

កំពង់ឆ្នាំង: កម្លាំងនៃអធិការនគរបាលក្រុងកំពង់ឆ្នាំង បានចេញល្បាតនាយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នៅតាមភូមិសាស្ត្រក្រុង និងកន្លែងស្មុគ្រស្មាញ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះហូ ស៊ិនថង ភេទប្រុស
អាយុ ២០ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់/ក្រុងកំពង់ឆ្នាំង ជាមុខសញ្ញាទើបចេញពីពន្ធនាគារ ពីបទប្រើ
ប្រាស់គ្រឿងញៀន ដោយវិធានការធ្វើតេស្តពិនិត្យ(ទឹកនោម) ពិនិត្យឃើញ មានផ្ទុកសារធាតុញៀន ។

ដកហូតវត្ថុតាង៖ ម៉ូតូ១គ្រឿង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនកសាងសំណុំរឿង នៅអធិការដ្ឋានតាមនីតិវិធី ៕

មតិយោបល់