ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វាំងននខ្មៅ ត្រូវបានលាតត្រដាង ក្រោយបំបែក សំណុំរឿងគ្រឿងញៀនដ៍ធំ ចាប់ខ្លួនមនុស្ស៥នាក់, រឹបអូសកាំភ្លើង៦ដើម, ដកហូតរថយន្ត២គ្រឿង និងម៉ូតូ៤គ្រឿង

ភ្នំពេញ: សំណុំរឿងគ្រឿងញៀនដ៍ធំ កក្រើកក្រុងភ្នំពេញ ជាង២ម៉ោង ប្រៀបបីដូចជាឈុតឆាកភាពយន្តចិនហុងកុង បាញ់ប្រហារគ្នារវាងជនល្មើសនិងសមត្ថកិច្ច ពេលនេះបានបិទបញ្ចប់ហើយ បន្ទាប់ពីវាំងននខ្មៅដែលប្រជាពលរដ្ឋទន្ទឹងរងចាំ ត្រូវបានលាតត្រដាង ក្រោយបញ្ចប់ជីវិតមនុស្ស២នាក់ចាប់ខ្លួនមនុស្ស៥នាក់ រឹបអូសកាំភ្លើងវែងខ្លី៦ដើម ដកហូតរថយន្ត AudiQ7 មួយគ្រឿង រថយន្ត Luxus RX300 មួយគ្រឿង និងម៉ូតូចំនួន៤គ្រេឿង។

យោងតាមរបាយការណ៍របស់អាវុធហត្ថក្រុងភ្នំពេញបានបង្ហាញជាផ្លូវការថា នៅល្ងាចថ្ងៃទី២៧មេសាឆ្នាំ២០១៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្កការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនដ៏ធំមួយ ធ្វើឲ្យកក្រើករាជធានីភ្នំពេញ។

ហេតុការណ៍នោះ ដំបូងឡើយបានផ្តើមចេញពី កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនដឹកនាំដោយ លោកវរសេនីយ៍ត្រី ប៉ាន់ សុភាព ជានាយការិយាល័យ និងលោកអនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បានជនល្មើសជួញដូរគ្រឿងញៀនម្នាក់ ឈ្មោះ លី វីរ: អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅត្រពាំងឈូក ទល់មុខពេទ្យលោកសង្ឃ និងដកហូតថ្នាំញៀនបាន២០៦គ្រាប់។

របាយការណ៍បន្តរទៀតថា តាមចម្លើយសារភាពរបស់ជនល្មើសម្នាក់នេះ បានប្រាប់ថា មេក្លោងធំរបស់វា នៅផ្ទះលេខ៣៧ ផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ពេលនោះទើបកម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានសុំគោលការណ៍ពីព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ និងព្រះរាជអាជ្ញារង សៀង សុខ ចុះទៅបង្ក្រាបក្រុមជួញដូរថ្នាំញៀនទាំងនោះ ដោយសហការជាមួយអាវុធហត្ថខណ្ឌទួលគោក។

ពេលទៅដល់ផ្ទះជនល្មើសដែលមាន ២ជាន់ ថ្មក្រោម ឈើលាយថ្មខាងលើ សមត្ថកិច្ចអាវុធហត្ថ ក៏សំរុកចូលដល់ក្នុងផ្ទះជាន់ខាងក្រោម ដោយឃាត់ខ្លួនជនសង្ស័យបាន៣នាក់ និងបន្តឡើងទៅជាន់លើឃាត់ខ្លួនបានបក្សពួកវាម្នាក់ទៀត ភ្លាមៗនោះជនល្មើស ដែលជាមេក្លោងធំរបស់ពួកវាបានចេញមកបាញ់ប្រហារ លើកម្លាំងសមត្ថកិច្ច បណ្តាលឲ្យអាវុធហត្ថម្នាក់ត្រូវ១គ្រាប់ ហើយសមត្ថកិច្ចអាវុធហត្ថបានបាញ់តបត ដើម្បីរំដោះអ្នករបួសយកទៅមន្ទីរពេទ្យ តែជាអកុសលត្រូវបានពលីពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។

បន្ទាប់មក លោក រ័ត្ន ស្រ៊ាង បានដឹកនាំកម្លាំង(ខ)អន្តរាគមន៍ ទៅដល់កន្លែងកើតហេតុដោយផ្ទាល់ តែដោយផ្ទះរបស់ជនល្មើសចាប់កាម៉ារ៉ាគ្រប់ទីកន្លែង ធ្វើឲ្យកម្លាំងប្រតិបត្តិការមិនអាចចូលទៅក្នុងផ្ទះបាន ហើយជនល្មើសបានបាញ់សង្គ្រប់មកលើសមត្ថកិច្ចជាបន្តបន្ទាប់ មិនតិចជាង៥០គ្រាប់ ទើបលោក រ័ត្ន ស្រ៊ាង បញ្ជាឲ្យកម្លាំងរបស់លោក បាញ់ កម្ទេចកាម៉េរ៉ាចោលមួយចំនួន និងសម្រុកចូលទៅបាញ់ប្រហារតបត ជាមួយជនល្មើសដែលជាមេក្លោងធំនោះ បណ្តាលឲ្យស្លាប់នៅក្នុងបន្ទប់ដេករបស់វាដែលមានកាម៉េរ៉ាតែម្តង។

របាយការណ៍បញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការសម្រុកចូលនោះ ជនល្មើសក៏បានបាញ់ប្រហារ ត្រូវកម្លាំងអាវុធហត្ថ០២នាក់ទៀតផងដែរ គឺម្នាក់ត្រូវក្បាលគ្រាប់បៀមជាប់អាវក្រោះត្រង់ដើមទ្រូង និងម្នាក់ទៀតត្រូវចំទូរស័ព្ទ iphone ២គ្រឿង នៅក្នុងហោប៉ៅខោត្រង់ភ្លៅឆ្វេង បណ្តាលឲ្យក្រពឹតទូរស័ព្ទទាំងពីរគ្រឿង ពេលសមត្ថកិច្ចចូលទៅឆែកឆេរក្នុងបន្ទប់របស់ជនល្មើស បានរកឃើញថាជននោះបានចាក់គ្រឿងញៀនចោលចូលទៅក្នុងបង្គន់ទាំងអស់ ដែលធ្វើឲ្យសមត្ថកិច្ចប្រមូលបានតែកម្ទេចកម្ទីថ្នាំញៀនមួយចំនួន ដែលជនល្មើសធ្វើកំពប់ប៉ុណ្ណោះ ហើយជនល្មើសបានដុតបំផ្លាញឯកសារពាក់ព័ន្ធមួយចំនួនផងដែរ ដែលធ្វើឲ្យសមត្ថកិច្ចអាវុធហត្ថ មិនទាន់អាចកំណត់អត្តសញ្ញាណមេក្លោង ធំនេះបាននៅឡើយ។

ក្រោយប្រតិបត្តិការអស់ប្រហែលជាង២ម៉ោង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានគ្រប់គ្រងសភាពការណ៍ទាំងស្រុង ដោយឃាត់ខ្លួនជនល្មើសសរុបបាន០៥នាក់ បាញ់ស្លាប់ម្នាក់ ដកហូតបានអាវុធវែងខ្លី០៦ដើម (អាវុធខ្លី០៥ដើម អាវុធវែងAK ០១ដើម) រថយន្ត០២គ្រឿង គឺ Luxus RX300 មួយគ្រឿង ស្លាកលេខ ភ្នំពេញ 2AF-1549 និងរថយន្ត AudiQ7 មួយគ្រឿង ម៉ូតូ០៤គ្រឿង ហើយពលីកម្លាំងអាវុធហត្ថម្នាក់គឺលោក អនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ រហ័សនាម និមិ្មត៣៣ ហើយសព តម្កល់ធ្វើបុណ្យនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលនឹងដង្ហែរទៅបូជា ថ្ងៃសៅរ៍ វេលាម៉ោង០២រសៀលនៅវត្តនន្ទមុន្នី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕

photo_2016-04-28_06-24-12 photo_2016-04-28_06-24-09 photo_2016-04-28_06-24-24 photo_2016-04-28_06-24-29 photo_2016-04-28_06-24-27 photo_2016-04-28_06-24-22 photo_2016-04-28_06-24-19 photo_2016-04-28_06-24-14 photo_2016-04-28_06-24-40 photo_2016-04-28_06-24-17 photo_2016-04-28_06-23-49 photo_2016-04-28_06-23-46 photo_2016-04-28_06-23-51 photo_2016-04-28_06-23-54 photo_2016-04-28_06-23-56 photo_2016-04-28_06-23-59 photo_2016-04-28_06-24-04 photo_2016-04-28_06-24-06 photo_2016-04-28_06-24-38 photo_2016-04-28_06-24-43

photo_2016-04-28_06-50-40 photo_2016-04-28_06-50-44 photo_2016-04-28_06-51-51 photo_2016-04-28_06-51-55 photo_2016-04-28_06-51-16 photo_2016-04-28_06-51-07 photo_2016-04-28_06-51-04 photo_2016-04-28_06-51-00 photo_2016-04-28_06-24-45

photo_2016-04-28_06-57-56

photo_2016-04-28_06-57-58 photo_2016-04-28_06-24-31 photo_2016-04-28_06-24-33 photo_2016-04-28_06-24-36

ខាងក្រោមនេះជារូបភាពដែល Post News ថតបានកាលពីកើតហេតុដំបូង

photo_2016-04-27_18-24-55 photo_2016-04-27_18-25-01 photo_2016-04-27_16-21-21 photo_2016-04-27_16-21-24 photo_2016-04-27_16-34-04 photo_2016-04-27_16-34-06 photo_2016-04-27_16-34-06 photo_2016-04-27_16-34-08 photo_2016-04-27_16-34-10 photo_2016-04-27_17-24-06 photo_2016-04-27_17-24-10 photo_2016-04-27_17-24-12 photo_2016-04-27_17-24-17 ១ ៤ ២ ៣ 7 photo_2016-04-27_17-53-05 photo_2016-04-27_18-14-53 photo_2016-04-27_18-15-00 photo_2016-04-27_18-15-03 photo_2016-04-27_18-15-29 photo_2016-04-27_18-15-31 ១១ ១២ photo_2016-04-27_18-16-28 photo_2016-04-27_18-16-22 photo_2016-04-27_19-10-32 photo_2016-04-27_19-10-35

photo_2016-04-27_19-14-54 photo_2016-04-27_19-14-55 photo_2016-04-27_19-14-56 (2) photo_2016-04-27_19-14-56 photo_2016-04-27_19-14-57

photo_2016-04-27_19-10-51 photo_2016-04-27_19-10-54

មតិយោបល់