តាកែវៈ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានប្រាប់ Post News ថា បន្ទាប់ពីមានភ្លៀងធ្លាក់រួចមក ស្រាប់តែមានបាតុភូមិធម្មជាតិមួយបានកើតឡើង ដោយមានរន្ទះបាញ់ បានបាញ់សម្លាប់ចំស្ត្រីម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៥៥នាទីរសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិសំរោងខាងលិច ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។
សាកសពស្ត្រីរងគ្រោះខាងលើ មានឈ្មោះ សាម ប៉ុន អាយុ៦៨ឆ្នាំ ស្នាក់នៅភូមិសំរោងខាងលិច ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។ ក្នុងហេតុរន្ទះបាញ់នោះដែរ ក៏បានបណ្តាលឲ្យងាប់សត្វគោ៣ក្បាលទៀត នៅក្នុងភូមិបាម ឃុំគោកព្រេច ស្រុកគិរីវង់ ផងដែរ៕
មតិយោបល់