ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពលរដ្ឋស្រុកអន្លងវែង ស្ម័គ្រចិត្តប្រគល់កាំភ្លើងកែច្នៃ ដល់សមត្ថកិច្ច

ឧត្តរមានជ័យ:ប្រជាពលរដ្ឋ មានការយល់ច្បាស់ការប្រើប្រាស់អាវុធ គឺខុសច្បាប់ តាមការអំពាវនាវរបស់សមត្ថកិច្ច ក៏ស្ម័គ្រចិត្ត ប្រគល់កាំភ្លើងកែច្នៃដល់សមត្ថកិច្ច។ការប្រគល់នេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង១៥នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ។

កាំភ្លើង CKC ខូចគុណភាពមួយដើម និងកាំភ្លើងកែច្នៃឆ្នុកដូងពីរដើម ត្រូវបានលោកមេភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ យកប្រគល់ជូនប៉ុស្តិ៍នគរបាល ឃុំអន្លង់វែង បន្ទាប់ពីប្រជាពលរដ្ឋ បានយកមកប្រគល់ជូនលោកមេភូមិ នាពេលកន្លងមក។

នគរបាលប៉ុស្តិ៍ បានឲ្យដឹងថា ការប្រគល់កាំភ្លើង និងអាវុធកែច្នៃខាងលើ ដោយសារតែអាជ្ញាធរបានអំពាវនាវ ជាបន្តបន្ទាប់ដោយលើកពីគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាល ទើបប្រជាពលរដ្ឋ មានការយល់ដឹងច្បាស់ ទើបពួកគាត់ យកអាវុធកែច្នៃទាំងអស់នោះ យកមកប្រគល់ដល់សមត្ថកិច្ច៕

IMG_2509 IMG_2510 IMG_2511

មតិយោបល់