ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្រាប់រុស្ស៊ីឲ្យត្រៀមខ្លួន ខណៈអាមេរិក នឹងវាយប្រហារគ្រាប់មីស៊ីល ទៅស៊ីរី

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់រុស្ស៊ីឲ្យប្រុងជើងការ ខណ:អាមេរិក នឹងបាញ់មីស៊ីលទៅកាន់ប្រទេសស៊ីរីនាពេលឆាប់ៗ បន្ទាប់ពីការវាយប្រហារអាវុធគីមី ទៅលើទីតាំងគ្រប់គ្រងដោយពួកឧទ្ទាមដ៏រឹងមាំ នៅក្នុងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។

ការធ្វើអត្ថាធិប្បាយនេះ បានកើតឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំប្រទេសលីបង់ បាននិយាយនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអង្គារថា «ប្រសិនបើមានការវាយប្រហារដែនអាកាស ដោយអាមេរិកមកកាន់ស៊ីរី ជាមួយគ្រាប់មីស៊ីលនោះ រុស្ស៊ីនឹងបាញ់ទម្លាក់ភ្លាម ហើយសូម្បីតែទីតាំងដែលបានបាញ់វា ក៏ត្រូវកម្ទេចចោលផងដែរ»។

ជាមួយគ្នានេះដែរ មេដឹកនាំអាមេរិក ក៏បានធ្វើការគន់រុស្ស៊ី ចំពោះការគាំទ្ររបស់ពួកគេ ទៅលើរបបដឹកនាំលោក អាសាដ ដោយលើកទ្បើងថា រុស្ស៊ីមិនគួរធ្វើជាដៃគូ ជាមួយសត្វដែលសម្លាប់ប្រជាជនខ្លួនឯង ដោយឧស្ម័នពុល ឬរីករាយនឹងវានោះទេ»៕

មតិយោបល់