វៀតណាមៈ ភ្ញៀវទេសចរចំនួន ៣៧នាក់ ក្នុងនោះរួមមានជនបរទេសចំនួន ៣៦នាក់ បានរត់គេចខ្លួន ដោយសុវត្ថិភាព ខណៈពេលភ្លើងកំពុងឆេះនាវាកម្សាន្ត នៅភាគខាងជើង ប្រទេសវៀតណាម។ នេះបើយោងតាមរយៈ សារព័ត៍មានចិនស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។
ភ្ញៀវទេសចរទាំងអស់ បានរត់មកកាន់ច្រាំងសមុទ្រ បន្ទាប់ពីពួកគេ បានលោតចុះពីលើនាវា ដែលកំពុងភ្លើងឆេះ នៅកំពង់ផែ Tuan Chau ក្នុងទីក្រុង Ha Long ខេត្ត Quang Ninh ភាគខាងជើងនៃប្រទេសវៀតណាម។
គួរបញ្ជាក់ផងដែរ ក្រោយពេលកើតមានករណីភ្លើងឆេះភ្លាម ក្រុមសហនាវិកនៅលើនាវា បានជម្លៀសអ្នកដំណើរចេញ ដោយសុវត្ថិភាព៕
មតិយោបល់