ភ្នំពេញៈ កិច្ចព្រមព្រៀង និងពិធីសារទាំងអស់ចំនួន៣១ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ។
កិច្ចព្រមព្រៀង និងពិធីសារទាំងនោះរួមមាន ទី១៖ កិច្ចព្រមព្រៀងស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី
ទី២៖ អនុស្សារណៈយោគយល់គ្នា ស្ដីពីការរៀបចំចំណុចនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រ សតវត្សទី២១
ទី៣៖ កិច្ចព្រមព្រៀងស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសស្ដីពី ការផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ១,២០០លានយន់
ទី៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការសមុទ្រ
ទី៥៖ កិច្ចព្រមព្រៀងស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍
ទី៦៖ អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច
ទី៧៖ អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីកម្មវិធីផ្លាស់ប្ដូរទស្សនកិច្ចអ្នកវិទ្យាសាស្រ្ដ
ទី៨៖ កិច្ចព្រមព្រៀងស្ដីពី ការជៀសវាងការយកពន្ធត្រួតគ្នា
ទី៩៖ លិខិតប្តូរសារស្តីពីគម្រោង សាងសង់អាគារពេទ្យមិត្តភាពកម្ពុជា-ចិន
ទី១០៖ ពិធីសារស្តីពីការលុបឥណទានឥតការប្រាក់
ទី១១៖ កិច្ចពរមព្រៀងក្របខណ្ឌស្តីពីការសន្យាផ្តល់ឥណទាន សម្បទានជាប្រាក់យន់ចិន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តជំហានទី២
ទី១២៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ជាឥណទានឥតការប្រាក់ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារ៉ាសាស្រ្តវៃកូ ជំហានទី២
ទី១៣៖ កិច្ចព្រមព្រៀងក្របខណ្ឌស្តីពីការសន្យាផ្តល់ឥណទាន ជាប្រាក់យន់ ចិនសម្រាប់គម្រោងសាងសង់ផ្លូវជាតិលេខ៥១
ទី១៤៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ជាឥណទានការប្រាក់សម្រាប់សាងសង់ផ្លូវជាតិលេខ៥១
ទី១៥៖ កិច្ចព្រមព្រៀងក្របខណ្ឌស្តីពីការសន្យាផ្តល់ឥណទានសម្បទាន ជាប្រាក់យន់ចិន សម្រាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី២
ទី១៦៖ អនុស្សារណៈនៃការយោគយល់គ្នា សម្រាប់សិក្សាប្លង់មេស្តីពីផែនការសម្រោង ធនធានទឹកនៅកម្ពុជា និងគម្រោងរៀបចំ និងគាំទ្រសម្ភារៈគម្រោងវិទ្យាស្ថានធនធានទឹក
ទី១៧៖ លិខិតប្តូរសារស្តីពីប្រព្រឹត្តកម្ម មិនជាប់ពន្ធចំនួន៩៧ភាគរយ នៃមុខទំនិញសរុប
ទី១៨៖ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការជំរុញគម្រោងកិច្ចសហប្រតិបត្តិការ វិនិយោគឧស្សហកម្មគន្លឹះ
ទី១៩៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីដំណើរការកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរ ព័ត៌មានចារកម្មពាក់ព័ន្ធលើវិស័យអនុវត្តច្បាប់សន្តិសុខផ្ទៃប្រទេស
ទី២០៖ កិច្ចព្រមព្រៀងស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ទី២១៖ កិច្ចព្រមព្រៀងសម្បទានសម្រាប់ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
ទី២២៖ កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់យន់ចិន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រពន្ធធារាសាស្រ្តវ៉ៃកូ ជំហានទី២
ទី២៣៖ កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់យន់ចិន សម្រាប់គម្រោងសាងសង់ផ្លូវជាតិលេខ៥១
ទី២៤៖ កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់យន់ចិន សម្រាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី២
ទី២៥៖ កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ខ្សែរបញ្ជូនអគ្គិសនីជនបទជំហានទី៥ និងទី៦
ទី២៦៖ កិច្ចសន្យាសាងសង់ផ្លូវជាតិលេខ១១ អ្នកលឿង ថ្នល់ទទឹង
ទី២៧៖ អនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន Green Trade កម្ពុជា និងក្រុមហ៊ុន COFCO ចិន ស្តីពីការនាំអង្ករ ២សែនតោន ទៅប្រទេសចិន
ទី២៨៖ កិច្ចសន្យាសាងសង់នៃគម្រោងសាងសង់ខ្សែរបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ KV ជំហានទី២
ទី២៩៖ អនុស្សារណៈយោគយល់គ្នាស្តីពីការវិនិយោគ និង អភិវឌ្ឍខ្សែរបណ្តាញអគ្គិសនីជាតិ
ទី៣០៖ កិច្ចព្រមព្រៀងពិធីសារ សម្រាប់គម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូវថ្ម ៤៥០MV នៅក្រុងព្រះសីហនុ
ទី៣១៖ កិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ៤០០លានយន់៕























មតិយោបល់