អាជ្ញាធរត្រៀមកម្លាំងជាង១០០០នាក់ រក្សាសន្តិសុខក្នុងពិធីបុណ្យអុំទូក នៅក្រុងតាខ្មៅ

ភ្នំពេញៈ បន្ទាប់ពីខកខានមិនបានប្រារព្វពិធីបុណ្យអុំទូក អស់រយៈពេលប្រមាណជាង៤ឆ្នាំហើយនោះ នៅឆ្នាំ២០១៦នេះ អាជ្ញាធរខេត្តកណ្ដាល បានសម្រេចចិត្តរៀបចំពិធីបុណ្យនេះឡើងវិញ មានរយៈពេល២ថ្ងៃជាប់ៗគ្នា។ តាមគម្រោង ពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃស្អែកនេះ ក៏មានវត្តមានរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមផងដែរ។

អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ ថ្លែងឲ្យដឹងថា ជាមួយនឹងការរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប នៅឆ្នាំនេះ អាជ្ញាធរបានត្រៀមកម្លាំងសមត្ថកិច្ចចម្រុះប្រមាណ ១ ៦៦២នាក់ ដើម្បីធ្វើការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។ លោកបន្តថា កម្លាំងសមត្ថកិច្ចទាំងអស់ ដោយមានការសហការពីកម្លាំងនគរបាលខេត្តកណ្ដាល កងរាជអាវុធហត្ថខេត្ត បញ្ជាការប្រតិបត្តិសឹកខេត្ត និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងកម្លាំងរបស់ទីបញ្ជាការដ្ឋានអង្គរក្ស ត្រូវបានរៀបចំរួចរាល់ដើម្បីការពារសុខសុវត្តភាពជូនពលរដ្ឋ។

ជាមួយគ្នានោះ ស្ដង់ក្រុមគ្រូពេទ្យសង្គ្រោះបឋមមានចំនួន៣ ត្រូវបានរៀបចំ អមដោយរថយន្តសង្គ្រោះបន្ទាន់ចំនួន៤គ្រឿង ត្រៀមសម្រាប់សង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលកើតមានជំងឺឈឺថ្កាត់ជាយថាហេតុ និងរថយន្តពន្លត់អគ្គិសភ័យចំនួន៣គ្រឿង ក៏ត្រូវបញ្ឈរជើងត្រៀមបង្ការ បង្ក្រាប និងពន្លត់អគ្គិភ័យ។ ដោយឡែក អូប័រចំនួន៣៤គ្រឿង ត្រូវបានពង្រាយសម្រាប់សង្គ្រោះ ខណៈអ្នកអុំទូកសរុបជាង៣០០នាក់ បានចូលរួមប្រកួត។

ពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃ១៥ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ លោក ម៉ៅ ភិរុណ បញ្ជាក់ថា ក្រៅពីការប្រណាំងទូក អាជ្ញាធរបានរៀបចំពិធីបណ្ដែតប្រទីបប្រមាណជាង៧០០០ប្រទីប និងបាញ់កាំជ្រួចប្រមាណ២០០០ដើម ចាប់ពីម៉ោង៦៖៣០នាទីល្ងាចតទៅ។ ស្របគ្នា សម្រាប់ទស្សនិយភាពនៅក្រុងតាខ្មៅ ក៏មានការប្រគុំតន្ត្រី ការតាំងពិព័រណ៌ ស្ដង់លក់ទំនិញ និងកន្លែងកម្សាន្តមួយចំនួនក៏ត្រូវបានរៀបចំឡើងផងដែរ។

គួរជម្រាបថា ពិធីបុណ្យអុំទូក នាក្រុងតាខ្មៅ ខេត្តកណ្ដាល រយៈពេល២ថ្ងៃនេះ មានទូកមកពីស្រុកមួយចំនួនក្នុងខេត្តកណ្ដាល មកពីស្ថាប័នរដ្ឋនានា និងទូកបងប្អូនប្រជាពលដ្ឋចូលរួមចំនួន៦៣ទូក ហើយត្រូវបានបែងចែកជា៣០គូរ ដែលមានចំណុះទូកសរុបចំនួន៣២៨នាក់។ ក្នុងនោះ ទូកទាំង៦៣គ្រឿង បានបែងចែកជា៣ប្រភេទ គឺប្រភេទទូកអុំបុរស មានចំនួន៣៥ទូក ទូកខ្នាតអន្តរជាតិ ចំនួន៨ទូក និងទូកផ្កាចារ(ទូកអុំមានចំណុះពី១០-២០នាក់) មានចំនួន២០ទូក។

សូមអញ្ជើញស្ដាប់បទសម្ភាសន៍ទាំងស្រុងរវាងអភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ ជាមួយអ្នកសារព័ត៌មានដូចខាងក្រោមនេះ៖

photo_2016-10-14_18-12-05_mg_6985_mg_6986_mg_6883_mg_6873_mg_6876photo_2016-10-14_18-11-33photo_2016-10-14_18-11-35photo_2016-10-14_18-11-37photo_2016-10-14_18-11-38photo_2016-10-14_18-11-39photo_2016-10-14_18-11-44photo_2016-10-14_18-11-45photo_2016-10-14_18-11-46photo_2016-10-14_18-11-57photo_2016-10-14_18-12-09photo_2016-10-14_18-12-30photo_2016-10-14_18-12-35photo_2016-10-14_18-12-37_mg_6868_mg_6888_mg_6892_mg_6895_mg_6911_mg_6936_mg_6938_mg_6941_mg_6943_mg_6958_mg_6968_mg_6990_mg_6992_mg_6994_mg_6995_mg_7000_mg_7006_mg_7017_mg_7048_mg_7051

មតិយោបល់