ព័ត៌មានជាតិ

បុកគ្នាពេញទំហឹងខ្ទេចទាំងសងខាង ម្ចាស់របួសស្រាល

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត២គ្រឿង បុកគ្នាខ្ទេចផ្នែកខាងមុខទាំងសងខាង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០៤និង២០៥ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះ បង្កដោយរថយន្ត២គ្រឿង រថយន្តទី១ម៉ាកRX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AJ-3134 បើកបរក្នុងទិសដៅពីភ្នំពេញមកខេត្តព្រះសីហនុ បានបុកជាមួយរថយន្តទី២ ម៉ាកហ្វរ៉ានើ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2Y-3787 បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បណ្តាលឲ្យរថយន្តទាំង២ខ្ទេចផ្នែកខាងមុខទាំងសងខាង រីឯម្ចាស់រថយន្តរបួសស្រាល។ សមត្ថកិច្ចបន្តថា ម្ចាស់រថយន្តទាំង២ សុទ្ធតែជាជនបរទេសមិនស្គាល់អត្តសញ្ញាណ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តទាំង២ បានរត់គេចខ្លួនបាត់អស់ បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ៕

គ្រោះថ្នាក់រវាងរថយន្ត២គ្រឿង

គ្រោះថ្នាក់រវាងរថយន្ត២គ្រឿង

គ្រោះថ្នាក់រវាងរថយន្ត២គ្រឿង

គ្រោះថ្នាក់រវាងរថយន្ត២គ្រឿង

មតិយោបល់