វៀតណាមៈ បើតាមអាជ្ញាធរ នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំង នៅភាគកណ្ដាលខេត្ត Quang Binh ប្រទេសវៀតណាម បានបណ្តាលឲ្យនាវាដឹកទំនិញ ២គ្រឿងលិច ខណៈដែលនាវិក ៦នាក់ កំពុងបាត់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦។
ភ្នាក់ងារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង បានបណ្តាលឲ្យនាវា២ គ្រឿងលិច និងនាវិក ១៣នាក់ធ្លាក់ចូលក្នុងទឹក ខណៈដែលនាវិក ៧នាក់ ត្រូវបានជួយសង្គ្រោះ និង៦នាក់ទៀតកំពុងបាត់ខ្លួន។
គួរបញ្ជាក់ដែរថា រយៈពេលបីថ្ងៃហើយ ភ្លៀង និងខ្យល់នៅតែបន្តបោកបក់ខ្លាំង នៅតំបន់ភាគកណ្តាល ប្រទេសវៀតណាម ដែលបណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ ១២នាក់របួស និងផ្ទះចំនួន ៣០.០០០ខ្នង នៅខេត្ត Quang Binh និង Ha Tinh ត្រូវជន់លិចដោយសារជំនន់ទឹកភ្លៀងផងដែរ៕
មតិយោបល់