ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនស៊ីវិលប្រទេស Azerbaijani ម្នាក់បានស្លាប់ និង៨នាក់រងរបួសដោយកងកម្លាំងយោធាប្រទេសអាមេនី

Azerbaijani: ជនស៊ីវិលប្រទេស Azerbaijani ម្នាក់ស្លាប់ និង៨នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយការវាយប្រហាររបស់កងកម្លាំងយោធាប្រទេសអាមេនីនៅភូមិជាច្រើនក្នុងប្រទេសនេះកាលពីយប់ថ្ងៃពុធ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។
បើតាមក្រុមមន្ត្រីបានអះអើងថា ការស្លាប់ និងរងរបួសយ៉ាងធ្ងន់ធ្ងរនៃជនស៊ីវិលទាំងនេះ គឺបណ្ដាលមកពីការបាញ់ផ្លោងកាំភ្លើងធំ និងការបាញ់កាំភ្លើងពីសំណាក់កងកម្លាំងយោធាប្រទេសអាមេនីកាលពីយប់ថ្ងៃពុធ ដែលមកទល់ពេលនេះ ពីរនាក់ក្នុងចំណោមជនស៊ីវិលដែលបានរងរបួសកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឯមន្ទីរពេទ្យ៕

photo_2016-04-29_04-53-08 photo_2016-04-29_04-53-21

មតិយោបល់