ការភ័យខ្លាចអំពីការឡើងកាន់អំណាចឡើងវិញរបស់ អតីតនាយករដ្ឋមន្រ្តីថាក់ស៊ីនស៊ីណាវ៉ាត្រា បន្ទាប់ពីអនាគតព្រមហាក្សត្រថៃ Suthida Vajiralongkorn នឹងឡើងគ្រងរាជ ។
ព្រះអង្គម្ចាស់ Suthida Vajiralongkorn ត្រូវបានក្រុមអ្នកកាសែតបរទេស ដាក់ព្រះបរមងារថា Prince Maha’s playboy នោះត្រូវបានគេស្គាល់ជាមហាមិត្តជាមួយអតីតនាយករដ្ឋមន្រ្តីថាក់ស៊ីនស៊ីណាវ៉ាត្រាដែលជាម្ចាស់ពាណិជ្ជករនិងអតីតក្រុម Manchester City ផងដែរ។
ក្រុមអ្នកវិភាគនយោបាយមានការភ័យខ្លាចចំពោះភាពជាដៃគូដ៏មានឥទ្ធិពលនិងសក្តានុពលរវាងលោកណាវ៉ាត្រានិងស្ដេចនាពេលអនាគត ហើយត្រូវបានគេរាយការណ៍ថា អតីតនាយករដ្ឋមន្រ្តីថាក់ស៊ីនស៊ីណាវ៉ាត្រា តែងតែជួយលើកទឹកចិត្ត និងជួយជ្រំជ្រែង អនាគតព្រមហាក្សត្រថៃនៅក្នុងផ្នែកមួយ ជារៀងរហូត ក៏ប៉ុន្ដែអតីតនាយករដ្ឋមន្រ្តីត្រូវបានគេធ្វើរដ្ឋប្រហារយោធា នៅក្នុងឆ្នាំ ២០០៦ និងឆ្នាំ ២០១៤ ។
បើយោងតាមគេហទំព័រ zing វៀតណាម បាឲ្យដឹងថា មានការចោទប្រកាន់ពីការឃុបឃិតរបស់ ថាក់ស៊ីន និង ព្រះអង្គម្ចាស់ Suthida Vajiralongkorn ដើម្បីដណ្ដើមឥទ្ធិពលក្នុងប្រទេស ដែលបំពានសិទ្ធិមួយចំនួន ដែលជាកម្មសិទ្ធិរបស់គ្រួសាររាជវង្ស។
តាមការព្យាករទុកមុនរបស់អ្នកវិភាគនយោបាយប្រទេសថៃថា លោកអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីនស៊ីណាវ៉ាត្រា
អាចនឹងមានអំណាចជាថ្មី ហើយនឹងភាពចលាចលលេចធ្លោនៃថ្នាក់ដឹកនាំប្រទេសថៃ ហើយសញ្ញាបង្ហាញពីហានិភ័យធំចំពោះប្រទេសថៃ។នោះដោយយោងតាមគេហទំព័រ johnib នៅថ្ងៃទី ចុះផ្សាយ១៥ ខែតុលា ឆ្នាំ២០១៦៕
មតិយោបល់