ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: យន្តហោះប្រភេទ CASA បាត់ខ្លួនមួយគ្រឿងទៀតហើយ បន្ទាប់ពីតាមរកយន្តហោះចម្បាំង SU-30

វៀតណាម: យន្តហោះមួយគ្រឿងប្រភេទ CASA របស់វៀតណាម ដែលបានផ្ទុកអ្នកជិះចំនួន ៨នាក់ បានបាត់ខ្លួនមួយគ្រឿងទៀតហើយ បន្ទាប់ពីតាមរកយន្តហោះចម្បាំង SU-30 ដែលបានបាត់ខ្លួនកាលពីថ្ងៃអង្គារ៍កន្លងទៅថ្មីៗនេះ នៅក្នុងការបណ្តុះបណ្តាលហ្វឹកហាត់យោធា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី១៦ មិថុនានេះ។

យោងតាមគណ:កម្មាធិការជាតិជួយសង្គ្រោះនិងស្រាវជ្រាវបានឲ្យដឹងថា យន្តហោះចម្បាំង SU-30 បានបាត់ខ្លួនធ្លាក់ចូលនៅក្នុងសមុទ្ររបស់ប្រទេសវៀតណាមនៅក្នុងការហ្វឹកហាត់ ប៉ុន្តែកាលពីម្សិលមិញបានជួយសង្គ្រោះបានម្នាក់ហើយ ប៉ុន្តែយន្តហោះចម្បាំងនិងអ្នកបើកបរម្នាក់ទៀតនៅតែរកមិនឃើញនៅឡើយទេ ទើបនៅថ្ងៃនេះ អាជ្ញាធរវៀតណាមបានបញ្ជូនមនុស្សជាង ១.៥០០នាក់ ទៅតាមរកយន្តហោះចម្បាំងនោះ ដោយបានបញ្ជូនយន្តហោះប្រភេទ CASA មួយគ្រឿងទៀត ដែលមានអ្នកជិះ៨នាក់ទៅតាមរកនោះ ក៏បានបាត់ខ្លួនផងដែរ៕

Casa.cn-235m-100.35-24.spanishaf.arp hhhh

មតិយោបល់