អ៊ីរ៉ង់ៈ មជ្ឈមណ្ឌលស្រាវជ្រាវរញ្ជួយដីអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា មានករណីរញ្ជួយដីមួយកម្រិត ៥.៦ រ៉ិចទ័រ បានវាយប្រហារនៅទីក្រុងសូម៉ាន ភាគខាងលិចខេត្ត Kermanshah របស់ប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ១១ និង ០១ នាទីព្រឹក (ម៉ោងក្នុងស្រុក) ដែលវាមានអនុភាពរំញ័រនៅចំណុចកណ្តាលជម្រៅ ៨ គីឡូម៉ែត្រ ហើយរហូតមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍អំពីការខូចខាត និងរបួសនៅទ្បើយទេ៕
មតិយោបល់