បន្ទាយមានជ័យៈ កាលពីម៉ោង ១១និង៤០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីបុរសម្នាក់ បានលង់ទឹកស្ទឹងស្លាប់ នៅស្ទឹងខាងត្បូង ភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះ ឈ្មោះ សេង បូរិន អាយុ២៦ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានយកសំណាញ់ទៅបង់ត្រី នៅចំណុចស្ទឹងខាងត្បូងភូមិ ពេលបង់រួចជនរងគ្រោះ បានចុះទៅក្នុងទឹក ដើម្បីចាប់ត្រី ជាអកុសលក៏លង់ទឹកស្លាប់។
មូលហេតុ៖ សង្ស័យនៅពេលចុះចាប់ត្រី ត្រូវបានជំងឺស្កន់ជ្រូករើឡើង ដោយគ្មានអ្នកដឹង ក៏លង់ទឹកស្លាប់តែម្តង ព្រោះជនរងគ្រោះកើតជំងឺស្កន់ជ្រូកជាប្រចាំ។
ក្រោយពិនិត្យសពរួច សមត្ថកិច្ចបានប្រគល់ជូនឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់