ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះអស់១១ខ្នង នៅក្នុងស្រុកមោងឫស្សី

បាត់ដំបងៈ គ្រោះធម្មជាតិនៅតែបន្តធ្វើការយាយីឥតឈប់ឈរ ទៅលើលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា មិនចេះចប់មិនចេះហើយ ស្របពេលដែលអាកាសធាតុបាន បញ្ចេញកំដៅយ៉ាងក្តៅហួតហែង ថែមទាំងគ្មានភ្លៀងបន្តិចណាទាល់តែសោះ។

ជាក់ស្តែងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅ ត្រង់ចំនុចភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះធម្មជាតិមួយបានកើតឡើង ដែលបង្កឡើងដោយខ្យល់កន្ត្រាក់ ខណៈដែលមេឃកំពុងមានភ្លៀងរលឹមស្រិចៗសោះ ដែលធ្វើឲ្យមានខ្យល់បោកបក់មកលើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលនៅក្នុងតំបន់នេះទទួលរងនូវការខូចខាតសរុបចំនួន១១ខ្នង រោងបាយមួយ និងបង្គន់មួយយ៉ាងដំណំ។

ការខូចខាតផ្ទះទី១ ទំហំ៥មX៦ម ធ្វើអំពីឈើប្រក់សង្ក័សី របើកដំបូល ជារបស់ឈ្មោះ ជុំ ផាន ភេទប្រុស អាយុ៦៥ឆ្នាំុំ។
-ផ្ទះទី២ ទំហំ៥មX៦ម ធ្វើអំពីឈើប្រក់សង្ក័សី ធ្លាក់ជើងតាង ជារបស់ឈ្មោះ បូ -ងោល ភេទ ប្រុសអាយុ៣៤ឆ្នាំ។
-ផ្ទះទី៣ទំហំ ៥មX៦ម ធ្វើអំពីឈើប្រក់សង្ក័សី របើកដំបូល ជារបស់ឈ្មោះ ចាន់ លាក់ ភេទស្រី អាយុ៥៨ឆ្នាំ។
-ផ្ទះទី៤ ទំហំ ៣មX៤ម ធ្វើអំពីឈើប្រក់សង្ក័សី រលំទាំងស្រុង ជារបស់ឈ្មោះ ថៃ ថន ភេទប្រុសសអាយុ៤៥ឆ្នាំ។
-ផ្ទះទី៥ ទំហំ៥មX៦ម ធ្វើអំពីឈើប្រក់សង្ក័សី របើកដំបូល ជារបស់ឈ្មោះផុន យួន ភេទប្រុស អាយុ៥២ឆ្នាំ។
-ផ្ទះទី៦ ទំហំ៤មX៦ម ធ្វើអំពីឈើ ប្រក់សង្ក័សីរបើកដំបូលមួយចំហៀង ជារបស់ ឈ្មោះ ម៉ៅ រើន ភេទប្រុស អាយុ៦៥ឆ្នាំ។
-ផ្ទះទី៧ ទំហំ៥មX៩ម ធ្វើអំពីឈើ ប្រក់សង្ក័សីរបើកដំបូលទាំងស្រុង ជារបស់ឈ្មោះរឿន ថា ភេទប្រុស អាយុ៦៥ឆ្នាំ។
-ផ្ទះទី៨ ទំហំ៤មX៥ម ធ្វើអំពីឈើ ប្រក់សង្ក័សីរបើកយ៉ាបផ្ទះទាំងស្រុង ជារបស់ឈ្មោះ ពៅ សុភី ភេទប្រុសអាយុ៣៣ឆ្នាំ។
-ផ្ទះទី៩ ទំហំ៣មX៣ម ធ្វើអំពីឈើ ប្រក់សង្ក័សីរបើកដំបូល មួយចំហៀង ជារបស់ឈ្មោះ លៀវ ឌឿន ភេទប្រុស អាយុ៣៣ឆ្នាំ។
-ផ្ទះទី១០ ទំហំ៥X៩ម ធ្វើអំពីឈើ ប្រក់សង្ក័សីរបើកដំបូល មួយចំហៀង ជារបស់ឈ្មោះ រឿម ចន្ថា ភេទប្រុសអាយុ៣៣ឆ្នាំ។
-ទី១១ បង្គន់ទំហំ២X៣ម រលំទាំងស្រុងជារបស់ឈ្មោះ កែម ភេទប្រុស អាយុ៣៣ឆ្នាំ។
-ផ្ទះទី១២ ទំហំ៧មX៩ម ធ្វើអំពីឈើ ប្រក់ក្បឿងរបើកក្បឿងចំនួន០២ជួរ ជារបស់ឈ្មោះ ស៊ន ស៊ុយ ភេទប្រុសអាយុ៤៨ឆ្នាំ។
-ផ្ទះទី១៣ ទំហំ៣មX៥ម ធ្វើអំពីឈើ ប្រក់សង្ក័សីជញ្ជាំងសន្លឹក ទាំងស្រុង ជារបស់ឈ្មោះ ដូត ម៉ី ភេទប្រុសអាយុ៣៣ឆ្នាំ។

គួរបញ្ជាក់ដែលថា ខ្យល់កន្ត្រាក់នេះមិនបានបង្កឲ្យមានការប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វឡើយ ។

លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សីបានបញ្ជាក់ថា តាមការណែនាំពីលោកស្នងការ គឺនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នេះលោកបានដឹកនាំកំលាំង ចុះទៅជួយជួសជុល លំនៅដ្ឋានទាំងនោះឡើងវិញដែលតម្រូវឲ្យលោក ត្រូវចំណាយទៅលើស័ង្កសីចំនួន៦៥សន្លឹក ដើម្បីជួយជួសជុល ឲ្យរួចរាល់ជាស្ថាពរ។

លោកក៏បានបន្ថែមថា នេះមិនមែនជាលើកទីមួយនោះទេសម្រាប់គ្រោះធម្មជាតិ ដែលបានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោក ប៉ុន្តែនាទី និងភារៈកិច្ចត្រូវតែអនុវត្តដើម្បីប្រជាពលរដ្ឋ ដូច្នេះត្រូវតែនាំគ្នាជួយជួសជុលឡើងវិញនៅពេលណាដែលពួកគាត់ជួបនឹងបញ្ហាបែបនេះ៕

photo_2016-04-29_07-57-30 photo_2016-04-29_07-57-29 photo_2016-04-29_07-57-27

មតិយោបល់