ព័ត៌មានជាតិ

អាសូរណាស់! ក្មេងស្រីអាយុ០៤ ឆ្នាំ លង់ទឹកស្រះស្លាប់

កំពង់ធំ: កាលពីវេលាម៉ោង ៥ និង១០នាទីល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ មានករណីក្មេងស្រីម្នាក់ លង់ទឹកស្រះ បណ្តាលឲ្យស្លាប់ នៅចំណុចភូមិស្រីរងិត ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្មេងស្រីរងគ្រោះមានឈ្មោះ រ៉ុង កញ្ញា អាយុ០៤ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើកោសល្យវិច័យ រួចក៏ប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់