ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្ដែង លី សៀវម៉ី ធ្វើខួបកំណើត១៧ឆ្នាំ

ភ្នំពេញ: កាលពីយប់ថ្ងៃទី២៨ មេសា ម្សិលមិញ តារាសម្ដែងវ័យក្មេងកញ្ញា លី សៀវម៉ី បានរៀបចំខួបកំណើតធំដុំគួរសម នៅក្នុង KTV មួយកន្លែង បើទោះជានាងទើបនឹងបានហក់ចូលក្នុងវិថីសិល្ប: តែមួយរយ:ពេលខ្លី។

យ៉ាងណាក៏ដោយ នាងមិនបានអញ្ជើញតារាសិល្ប:ល្បីឈ្មោះ ឲ្យចូលរួមនៅក្នុងពិធីខួបកំណើតរបស់ខ្លួននោះទេ ដោយសារតែនាងបញ្ជាក់ថាមិនចង់រំខានតារារៀមច្បង និងមិនចង់ឲ្យមិត្តភ័ក្រ្តជិតស្និទ្ធិ ជាពិសេសគឺឲ្យអ្នកប្រឡូកសិល្ប:ក្នុងជំនាន់ជាមួយគ្នា ខ្លាចចិត្តខ្លាចថ្លើម នៅពេលចង់សប្បាយ ក្នុងពិធីខួបកំណើត របស់នាងបើមានតារាកុះករចូលរួម។

កញ្ញាបញ្ជាក់ថា រយ:ពេលជាង២ខែ ក្នុងការប្រឡូកក្នុងវិថីសិល្ប: ថ្វីដ្បិតតែនាងមិនទាន់មានឱកាស ទទួលបានការសម្ដែង នៅក្នុងភាពយន្តតាមបំណងប្រាថ្នានៅឡើយក្ដី ប៉ុន្តែសម្រាប់ឱកាសសម្ដែងក្នុងឈុតខារ៉ាអូខេ និងការរាំរែកនៅលើកញ្ចក់ទូរទស្សន៍ជាមួយតារារៀមច្បង គឺនាងទទួលស្ទើរនឹងមិនមានពេលសម្រាកក្នុងរយ:នេះ។ ក្នុងនោះឱកាសទទួលបានការទំនាក់ទំនង ឲ្យថតភាពយន្ត និងឈុតខារ៉ាអូខេ ពីក្រុមផលិតករ និងម្ចាស់ផលិតកម្មនានាក៏មានកាន់តែច្រើនផងដែរ ចាប់តាំងពីនាងបង្ហាញខ្លួននៅក្នុងវេទិកាសិល្ប:។

នាងថាការសម្ដែង គឺជាផ្នែកសិល្ប: តែមួយគត់ដែលនាងចង់ធ្វើ ដោយការច្រៀងរាំ និងការបង្ហាញម៉ូដ គឺគ្រាន់តែជាចំណូលចិត្តទី២ ដែលនាងនឹងធ្វើក្រោយពេលអាជីពសម្ដែងទទួលជោគជ័យប៉ុណ្ណោះ។ នាងប្រកាសទទួលយកការសម្ដែងឲ្យខ្លាំងដូចគ្នានឹងសម្ដែងនាងនី មុន្នីនាថ ដោយសារនាងបញ្ជាក់ថា ខ្លួនជូលចិត្តតួកម្សត់ និងមានទេពកោលស្យខ្ពស់ក្នុងការយំយែក ជាពិសេសគឺដាក់អារម្មណ៍មនោសញ្ចេតនាមិនចាញ់តារាដែលបានប្រឡូកការសម្ដែងយូរឆ្នាំនោះឡើយ។

គួរបញ្ជាក់ផងដែរថា លី សៀវម៉ី គឺជាតារាស្រីវ័យក្មេងដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ និងជាកូនទី២ក្នុងចំណោមបងប្អូន៣នាក់ ដែលមានម្ដាយក៏ជាអ្នកជំនាញសិល្ប:ខាងផ្នែកល្ខោនយីកេផងដែរ។ នាងមានចំណូលចិត្តស្រឡាញ់ពេញអាជីពសិល្ប:តាំងពីធំដឹងក្ដីមកម្ល៉េះ ប៉ុន្តែទើបតែមានឱកាសចូលប្រឡូកក្រោមការណែនាំរបស់តារាសម្ដែងលេចធ្លោនៅក្នុងផលិតកម្មថោន លោក គន់ រៀមរតន: ក្នុងរយ:ពេលចុងក្រោយ។ នាងថាពិធីខួបកំណើតគម្រប់១៧ឆ្នាំដែលនាងបានធ្វើ មិនមានបុរសណាម្នាក់ក្រៅពីឪពុកម្ដាយជាអ្នករៀបចំឲ្យនោះទេ បើទោះជានាងត្រូវគេកត់សម្គាល់ឃើញថា ក្រៅពីពូកែរៀបចំខ្លួនមិនចាញ់តារាជើងចាស់ ក៏មានជីវភាពឡូយឆាយមិនអន់ដូចគ្នា។

ខាងក្រោមនេះជាទិដ្ឋភាពក្នុងពិធីខួបកំណើតរបស់នាងកាលពីយប់ថ្ងៃទី២៨ មេសា៖

photo_2016-04-29_06-52-13 photo_2016-04-29_06-52-18 photo_2016-04-29_06-52-15 photo_2016-04-29_06-52-12 photo_2016-04-29_06-51-57 photo_2016-04-29_06-52-10 photo_2016-04-29_06-52-09 photo_2016-04-29_06-52-07 photo_2016-04-29_06-52-05 photo_2016-04-29_06-52-03 photo_2016-04-29_06-52-01 photo_2016-04-29_06-51-59 photo_2016-04-29_06-51-49 photo_2016-04-29_06-51-48 photo_2016-04-29_06-51-50

មតិយោបល់