ភ្នំពេញ: ប្រជាពលរដ្ឋទីទាល់ក្រ ៤៩គ្រួសារ ក្នុងសង្កាត់ទឹកថ្លាទទួលអំណោយអនុសាខា កាកបាទក្រហមខណ្ឌសែនសុខ កាលពីម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅកណ្តាលភូមិទឹកថ្លាស្ថិតនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្រោមអធិបតីភាពលោក បឹុល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខនិងជាប្រធានកិតិយស អនុសាខាកាកបាទក្រហមខណ្ឌ លោក ថេង សុថុល អភិបាលរងខណ្ឌនិងជាប្រធាន អនុសាខាកាកបាទក្រហមខណ្ឌសែនសុខនិងមន្ត្រីចូលរួមជាច្រើននាក់ទៀត។
ដោយក្នុងមួយ គ្រួសារៗ ទទួលបាន អង្ករ៣០ គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យួរ ឃីតមួយកញ្ចប់ និងថវិកា ២០,០០០រៀល។ នៅក្នុងឱកាសនោះ លោក បឹុល កុសល បានលើក ឡើងថាកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកតែងតែយកចិត្តទុកដាក់អំពីសុខ ទុក្ខ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសទាំងអស់ ជាក់ស្តែងនៅថ្ងៃនេះសម្តេចបានផ្តល់អំណោយជូន ប្រជាពលរដ្ឋក្រីក្រ ៤៩គ្រួសារក្នុងសង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ។
លោកបន្តថាក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ សូមពាំនាំនូវការសាកសួរ សុខ ទុក្ខគ្រួសារទីទាល់ក្រ ចាស់ជរា ពីសំណាក់ សម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រ ធានកាក បាទក្រហមកម្ពុជាថ្វីត្បិតលោក មិនបាន អញ្ជើញមកផ្ទាល់ក៏ពិតមែនតែលោកតែងតែបានគិតគូរដល់សុខ និងទុក្ខពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ ហើយបេសកម្មរបស់កាកបាទក្រហមកម្ពុជា បានដើរតួជាសំខាន់សម្រាបជួយ ដល់ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ ជាតិ សាសន៍ ពណ៌ សម្បុរនិង មិនបម្រើឲ្យនយោបាយមួយណាទេដូចពាក្យ ស្លោករបស់កាកបាទក្រហមកម្ពុជាថា ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមចាំជួយជានិច្ច៕
មតិយោបល់