ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន ដឹកនាំក្រុមគ្រូពេទ្យស្មគ្រ័ចិត្តវៀតណាម ពិនិត្យជំងឺភ្នែក ជូនប្រជាពលរដ្ន

ស្វាយរៀង : លោកស្រី ឧបនាយករដ្នមន្ត្រីម៉ែនសំអនរដ្នមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្នសភាព្រឹទ្ធសភានិងអធិការកិច្ច នៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦
បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមអ្នកក្រីក្រទីក្រុងហូជីមិញសហការជាមួយសប្បុរសជនវត្តយ៉ាងមឿងនិងក្រុងហុងកុង សហរដ្នអាមេរិចដើម្បីពិនិត្យជំងឺភ្នែក វះកាត់ភ្នែកជូនប្រជាពលប្រមាណ២០០នាក់និងផ្តល់រទេះចំនួន២០ដល់ជនពិការនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ថាសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាមដែលជានិច្ចជាកាលតែងតែដឹកនាំក្រុមគ្រូ ពេទ្យចុះមកពិនិត្យជំង្ងឺភ្នែកជូនប្រជាពលរដ្នក្រីក្រដោយឥតគិតថ្លៃនៅខេត្តស្វាយរៀងបានរាប់រយនាក់ហើយក្រុមគ្រូពេទ្យស្មគ្រ័នេះបា នមកពិនិត្យជំង្ងឺ១៥ឆ្នាំមកហើយដោយនៅសល់តែពីខេត្តទៀតប៉ុណ្ណោះគឺខេត្តរតនគីរីនិងមណ្ឌលគីរីបានទូទាំងប្រទេសតែម្តង។

លោកស្រី ម៉ែន សំអន បានបន្តទៀតថាក្រុមគ្រូពេទ្យស្ម័គ្រនេះដែរក៏បានសហការជាមួយសមាគមនារីអភិវឌ្ឍន៍ដែលមានលោកជំទាវផ្ទាល់ជាប្រធានហើយរាជរដ្ឋាភិបាលដែលមានសម្តេចតេជាហ៊ុនសែនជាប្រមុខដឹកនាំផ្តោតសំខាន់ណាស់លើវិស័យសុខាភិបាលទាំងការថែទាំសុខ មាលភាពប្រជាពលរដ្នតាំងពីទីក្រុងរហូតដល់ជនបទ។

លោកជំទាវបានបញ្ជាក់ថាសេវាសុខភាពរបស់រដ្នវាមិនអាចគ្រប់គ្រាន់ទៅតាមតំរូវការរបស់ប្រជាពលរដ្ននោះទេទាល់តែមានកាសហ ការជាមួយដៃគូឯកជននិងសមាគមគ្រូពេទ្យស្មគ្រ័ចិត្តបន្ថែមទៀតទើបធ្វើឲ្យវិស័យសុខាភិបាលរបស់យើងមានការីកចំរើន។

លោកស្រី ក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យសមាគមអ្នកក្រីក្រទីក្រុងហូជីមិញសូមជួយពិនិត្យជំង្ងឺភ្នែកនិងជំង្ងឺទូទៅឲ្យច្រើនលើកបន្តទៀត នៅខេត្តស្វាយរៀងនិងទូទាំងប្រទេស។

នៅក្នុងឱកាសនោះដែរលោកស្រី ម៉ែនសំអនក៏បានឧបត្ថមថវិការដល់ជនពិការក្នុងម្នាក់ៗចំនួន២ម៉ឺនរៀលនិងចុះពិនិត្យមើលក្រុមការងារធ្វើម្ហូបជូនអ្នកមកពិនិត្យជំងឺភ្នែកផងដែរ៕

Care2904161 Care2904162 Care2904163 Care2904164 Care2904165

មតិយោបល់