ព័ត៌មានជាតិ

ជនជាតិចិន៣នាក់ត្រូវសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន ករណីចាប់មនុស្សជំរិតទារប្រាក់

ភ្នំពេញ: ជនសង្ស័យចំនួន ០៣នាក់ ត្រូវបានឃាត់ខ្លួនពីបទចាប់ជំរិតទារប្រាក់ ( ចាប់មនុស្សដាក់ក្នុងរថយន្ដ) នៅចំណុចក្នុងបន្ទប់លេខ៩០២ ជាន់ទី៩ សណ្ឋាគារ ហាយហៀងមីងជូ ផ្លូវលេខ២៧៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញកាលពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០
ជនសង្ស័យ ចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួនរួមមាន :
1- ឈ្មោះ ចម ជីងមីង ( ZHAO-JIANMING ) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅម្ដុំក្រោយក្រសួងការពារជាតិ ។
2- XIAO-ZEAN ភេទប្រុស ជនជាតិចិន អាយុ ៣២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ: EA- 2019587 ស្នាក់នៅម្ដុំកោះពេជ្រ មុខរបរមិនពិតប្រាកដ។
3-ឈ្មោះ HU FENGWEN ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ចិន ស្នាក់នៅផ្ទះជួលលេខ 15 ផ្លូវលេខ 03 សង្កាត់កាកាប ខណ្ឌពោធន៏សែនជ័យ រាជធានីភ្នំពេញ មុខរបររកសុីខាងរ៉ែមាស ។

វត្ថុតាងចាប់យក:
1- រថយន្ដចំនួន01គ្រឿង ម៉ាក HILUX REVO ពណ៌ស្ករ ( របស់បក្ខពួកជនសង្ស័យរត់គេចខ្លួន) ។
2- ទូរស័ព្ទចំនួន02គ្រឿង ម៉ាក iPhone 6 ពណ៌ ទឹកមាស, លុយចំនួន326$ , បណ្ណ័ពត៌មាន ( CTN TV) , ដំបងឆក់ចំនួន02 និងគ្រាប់ចំនួន01, បណ្ណ័សម្គាល់រថយន្ដចំនួន01 និងកាតធានាគារចំនួន01 (ATM – ABA BANK) , ខ្នោះដៃចំនួន02, ក្រណាត់ពណ៌ខ្មៅចំនួន04 ( សម្រាប់គ្របមុខ) ។ (របស់ឈ្មោះ ZHAO JIANMING)។
3- ទូរស័ព្ទចំនួន02 គ្រឿង ម៉ាក IPhone 6 ពណ៌ ខ្មៅ និងស , លុយដុល្លាចំនួន 13$ និងប្រាក់រៀលចំនួន 4200៛ , លិខិតឆ្លងដែនចំនួន01 លេខ EA 2019587 , Power Bank ពណ៌សរ ម៉ាកRomoss, កូនសោរមួយចង្កោម, និងកាបូបខ្មៅចំនួន01 ( ជារបស់ឈ្មោះ XIAO ZEAN) ។
4-ទូរស័ព្ទចំនួន 01គ្រឿង ម៉ាកIPhone X ពណ៌ ទឹកប្រាក់

ជនរងគ្រោះឈ្មោះ Lin Wei xian ភេទប្រុស ជនជាតិចិន អាយុ 31ឆ្នាំ ស្នាក់នៅ សណ្ឋាគារ ហាយលៀង មីងជូ ផ្ទះលេខ8 ផ្លូវ 278 ភូមិ5 សង្កាត់បឹងកេងកងទី1 ខណ្ឌបឹងកេងកង មុខរបរបុគ្គលិកខារ៉ាអូខេ។

បច្ចុប្បន្នជនសង្ស័យចំនួន03នាក់(ជនជាតិចិន) ខាងលើ រួមនឹងវត្ថុតាង បានឃាត់នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់