បុរសជនជាតិអូស្ត្រាលីម្នាក់ ដើររយៈពេល ១៥ ថ្ងៃ ទៅកាន់ទីក្រុងបាងកក ដើម្បីគោរពវិញ្ញាក្ខន្ធស្ដេចថៃ

ថៃៈ បុរសទេសចរជនជាតិអូស្រ្តាលីម្នាក់ បានដើរពីកោះសាមុយ ទៅកាន់ទីក្រុងបាងកក ដើម្បីគោរពវិញ្ញាក្ខន្ធព្រះមហាក្សត្រថៃ នៅ Grand Palace។ នេះបើយោងតាមរយៈ Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។

បុរសម្នាក់នោះ ឈ្មោះ Mr Hammill មានអាយុ ៤៦ ឆ្នាំ បានស្លៀកឈុតកីទ្បាពណ៌ខ្មៅ ដៃកាន់រូបព្រះមហាក្សត្រថៃ ដោយអក្សរ ” Walk for King”។

លោក បានប្រើរយៈពេលដើរក្នុងមួយថ្ងៃ ៥០ គីទ្បូម៉ែត្រ ដោយចំណាយរយៈពេល ១៥ ថ្ងៃទើបមកដល់ទីក្រុងបាងកក៕

thailand

មតិយោបល់