ព័ត៌មានអន្តរជាតិ

អ្នកជំនាញអំពាវនាវឲ្យ ដូណាល់ ត្រាំ ភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងជើង

សេអ៊ូល: ក្រុមអ្នកជំនាញបានលើកឡើងនៅថ្ងៃសុក្រនេះថា ការភ្ជាប់ទំនាក់ទំនងនឹងក្លាយជាជម្រើសល្អបំផុតសម្រាប់រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាម៉េរិក ដើម្បីធ្វើឲ្យប្រទេស កូរ៉េខាងជើងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា នៅក្នុងវេទិកាមួយដែលបានធ្វើឡើងនៅទីក្រុង សេអ៊ូល ក្រុមអ្នកជំនាញគឺបានអំពាវនាវឲ្យរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលនឹងចាប់ផ្តើមនៅខែមករាឆ្នាំក្រោយនេះ ស្វែងរកគោលនយោបាយចរចាពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរជាមួយប្រទេស កូរ៉េខាងជើង។

លោក Ken E. Gause ប្រធានក្រុមកិច្ចការអន្តរជាតិ នៃមជ្ឈមណ្ឌលវិភាគជើងទឹក បានបង្ហាញអំពីជម្រើសគោលនយោបាយសម្រាប់រដ្ឋបាលរបស់លោក ត្រាំ ខណ:ដែលនយោបាយក្នុងអាណត្តិរបស់លោក អូបាម៉ា ក្នុងការរឹតបន្តឹងទណ្ឌកម្មទៅលើប្រទេសកុម្មុយនីស្តមួយនេះ គឺជិតបរាជ័យទាំងស្រុងហើយ៕

aen20161111006251315_01_i

មតិយោបល់