ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្រះរាជអាជ្ញាប្រេស៊ីលចាប់ខ្លួនមនុស្ស ២១ នាក់ ពីបទឃាតកម្ម ជុំវិញការកំពប់ប្រេងនៅទំនប់វារីអគ្គិសនី Samarco

ប្រេស៊ីលៈ ព្រះរាជអាជ្ញាប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់មនុស្ស ២១ នាក់ ពីបទឃាតកម្ម បន្ទាប់ពីពួកគេបានធ្វើឲ្យរលំទំនប់វារីអគ្គិសនីមួយ នៅឯអណ្តូងរ៉ែរ៉ែដែក Samarco Mineração SA កាលពីខែវិច្ឆិកា ដោយបានសម្លាប់មនុស្ស ១៩ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។

ការចោទប្រកាន់នេះ បានធ្វើទ្បើងស្របពេលដែលឥឡូវហេតុការណ៍នេះ ត្រូវបានគេចាត់ទុកថា ជាគ្រោះមហន្តរាយបរិស្ថានធំបំផុតក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសប្រេស៊ីល។

មន្រ្តីក្រុមហ៊ុន BHP, Vale និង Samarco បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ពួកគេបានច្រានចោលការចោទប្រកាន់នេះ ដើម្បីការពារបុគ្គលិក និងនាយកប្រតិបត្តិរបស់ពួកគេ។

ក្រុមហ៊ុន Vale, BHP និង Samarco បានយល់ព្រម កាលពីខែមីនា ដើម្បីបង់ប្រាក់ចំនួន ២០ ពាន់លានដុល្លាររយៈពេល ១៥ ឆ្នាំ ក្នុងការខូចខាតលើស៊ីវិលទាំងនោះ ប៉ុន្តែកិច្ចព្រមព្រៀងនេះ ត្រូវបានជំទាស់ដោយព្រះរាជអាជ្ញារដ្ឋ៕

brazil-prosecutors-charge-21-with-homicide-for-samarco-dam-spill

មតិយោបល់