អាមេរិកៈ បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៣ នាក់ ត្រូវបានស្លាប់ និង ៣១ នាក់ទៀតរងរបួស នៅពេលរថយន្តក្រុង បានបុកគ្នាជាមួយរថយន្តដឹកទំនិញ នៅលើផ្លូវហាយវ៉េធំមួយ ភាគខាងត្បូងរដ្ឋកាលីហ្វញ៉ា កាលពីព្រឹកថ្ងៃអាទិត្យ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។
មេប៉ូលិសរដ្ឋកាលីហ្វញ៉ា លោក Jim Abele បាននិយាយថា ភាគច្រើននៃអ្នកស្លាប់ គឺអង្គុយនៅផ្នែកខាងមុខ នៃរថយន្តក្រុង ហើយអំទ្បុងពេលកើតហេតុ អ្នកដំណើរទាំងនោះ ត្រូវបានគេជឿថា កំពុងស្ថិតនៅក្នុងភាពងងុយគេង។
មកទល់ពេលនេះ ការស៊ើបអង្កេតមួយ កំពុងត្រូវបានធ្វើទ្បើង ខណៈអ្នកបើករថយន្តក្រុងបានស្លាប់ ចំណែកឯតាកុងទ្បានដឹកទំនិញវិញនៅមានជីវិត ប៉ុន្តែចំពោះជនរងគ្រោះទាំងអស់ ខាងមន្ត្រីប៉ូលិសមិនទាន់ បានកំណត់អត្តសញ្ញាណពួកគេនៅទ្បើយទេ៕



មតិយោបល់