តួកគីៈ នាពេលបច្ចុប្បន្ន រដ្ឋាភិបាលក្រុងអានការ៉ា កំពុងសម្លឹងមើលប្រព័ន្ធការពារមីស៊ីលថ្មី រយៈចម្ងាយឆ្ងាយ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាពយោធា សម្រាប់យុទ្ធសាស្ត្រការពារប្រទេស។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅទីក្រុងអានការ៉ា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយថា ខ្លួនកំពុងសម្លឹងមើលការឆ្ពោះទៅមុខ សម្រាប់ការផលិតប្រព័ន្ធការពារអាកាស និងមីស៊ីល S-500 ជំនាន់ថ្មី រួមគ្នាជាមួយរុស្ស៊ី។
ដោយលោកបានបន្ថែមថា « លោក បានទាក់ទងទៅប្រធានាធិបតីរុស្ស៊ី លោក ពូទីន អំពីសំណើផលិតកម្មប្រព័ន្ធ S-500 រួមគ្នា»។ តែយ៉ាងណាមិញលោក Erdogan មិនបានបញ្ជាក់ទេ អំពីការឆ្លើយតបរបស់ប្រធានាធិបតីរុស្ស៊ី ចំពោះគំនិត ឬកាលបរិច្ឆេទច្បាស់លាស់ ដែលលោក បានដាក់សំណើឲ្យលោក ពូទីន នោះទេ។
ទីភ្នាក់ងារព័ត៌មាន Anadolu បានដកស្រង់សម្តីប្រធានាធិបតីតួគី បានឲ្យដឹងថា រុស្ស៊ីបានផ្តល់កម្ចីដល់តួកគី ដើម្បីទិញប្រព័ន្ធមីស៊ីល S-400 នៅក្រោមលក្ខខណ្ឌ ដែលអាចទទួលយកបាន»។
ដោយលោក Erdogan បានអះអាងថា៖ «ក្នុងដំណាក់កាលទី ២ និងទី ៣ យើងនឹងបន្តផលិតប្រព័ន្ធ S-500 រួមគ្នាជាមួយរុស្ស៊ី»៕
មតិយោបល់