ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រាប សុវត្ថិ បង្ហាញស្តាយ៍ថ្មីធ្វើឲ្យកក្រើក Cambodian Idol

កំពូលតារាចម្រៀង​ស្ថិតក្នុងដួងចិត្តយុវវ័យ លោក ព្រាប សុវត្ថិ បានធ្វើឲ្យ​កម្មវីធី Cambodian Idol កក្រើក​សារជាថ្មី​ម្តងទៀត ក្រោយ​លោកបង្ហាញស្តាយ៍សក់ប្លែក ដែលស្រដៀងទៅនឹងម៉ូត​សក់​លោកកាលពី ៨ទៅ៩ឆ្នាំមុន ក្នុងជំនាន់កវីនិពន្ធ ជុំ ប៊ុនធឿន នៅមានជីវិត​ ។​

បើទោះបីជាស្លៀកពាក់បែបយុវវ័យ ប៉ុន្តែ​ព្រាប សុវត្ថិ បានបង្ហាញម៉ូតសក់​ ដ័គួរ​ឲ្យចាប់អារម្មណ៍ ពីទស្សនិកជន ដែលគេតែងតែ​ហៅថាសក់ម៉ូត​ស្រុកស្រែ ឬសក់ស្តាយ៍អ្នកស្រែ ។ ម្លោះហើយ ស្តាយ៍នេះ បានធ្វើឲ្យអ្នកលេង​ហ្វេសប៊ុកចាប់អារម្មណ៍ យ៉ាងខ្លាំង អ្នកខ្លះថា ស្អាតប្លែក អ្នកខ្លះថា ស្រែង៉ោង តែម្តង មើលទៅអាក្រក់មើលណាស់ ។​

សម្រាប់​ស្តាយ៍ម៉ូត​សក់ព្រាប សុវត្ថិ ថ្មីនេះ គេនៅចាំបានថា តារាចម្រៀងដែល​លេង​ស្តាយ៍សក់វែកកណ្តាល ឬពុះកណ្តាលក្បាល ដំបបូង មានតែ ម្ចាស់បទ «កាដូគ្មាន័យ» លោក មួន ម៉ារ៉ា តែប៉ុណ្ណោះ ៕
sovath1

sovath
ទស្សនាបទចម្រៀងដូចខាងក្រោមនេះ៖

មតិយោបល់