ភ្នំពេញៈ ខណៈដែល សំណុំរឿងគ្រឿងញៀនដ៏ធំមិនទាន់ត្រូវបានលាតត្រដាងជាចំហរ បងធំទី២ជនជាតិចិន២នាក់ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីសាកសួរនិងជម្រះទោស ជាជំហានដំបូង។
មន្ត្រីនគរបាលក្រសួងមហាផ្ទៃ បានថ្លែងថា ចិន២នាក់ដែលជាមេក្លោងទី២ បន្ទាប់ពីមេក្លោងធំនៅព្រឹកថ្ងៃទី២៤ តុលានេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីសាកសួរ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន រួមនិងគ្រឿងញៀនជិត៥០គីឡូក្រាម នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ទោ សាន សុធី បានបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទ័ នេះកម្លាំងជំនាញបានបញ្ជូនជនសង្ស័យម្នាក់ និងម្នាក់ទៀតបញ្ជូនទៅពេលថ្ងៃ ក្រោយបញ្ចប់នីតិវិធី ជាមួយថ្នាំញៀនជាង៤៨គីឡូក្រាម។
បើតាមប្រភពបានប្រាប់ថា ក្រៅពីចាប់ខ្លួនជនជាតិចិន ដែលជាបងធំទី២ គឺនៅមានមេក្លោងធំម្នាក់ទៀត ដែលជាជនជាតិខ្មែរ ហើយគេអះអាងថាជាមន្ត្រីយោធា ដែលមានតួនាទី នៅក្នុងជួរ រដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ថា ក្រោយការស្រាវជ្រាវនិងតាមប្រមាញ់យ៉ាងប្រកិត ជនសង្ស័យ២នាក់ត្រូវបានការិយាល័យ ក៥ នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ក្រោមការបញ្ជាពីអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន និងអគ្គស្នងការរង លោក ឧត្តមសេនីយ៍ ម៉ក់ ជីតូ រួមនិងលោក ខៀវ សាម៉ន ដែលជាប្រធានមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបរហូតឈានដល់ចាប់ខ្លួនជនជាតិចិន២នាក់ រួមនិងគ្រឿងញៀន សារធាតុផ្សំកែច្នៃ សរុប៤,៨២០,២៨៨ ក្រាមស្មើជាង៤៨គីឡូក្រាម នៅខណ្ឌទួលគោក បន្ទាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ បានដឹកនាំបញ្ជា៕
https://youtu.be/VOzwnDhNLgk
មតិយោបល់