ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានទទួលអំណោយទឹក ពីសម្តេច សាយ ឈុំ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ: ប្រពលរដ្ឋជាច្រើនគ្រួសារ នៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ត្រូវបាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យផ្ទាល់ដល់កន្លែង ដើម្បីដឹកជញ្ជូន និងចែកចាយទឹកជូន រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។

សម្តេច បានជួបអាជ្ញាធរសង្កាត់ មេភូមិ ប្រជាពលរដ្ឋ ដែលកំពុងមកទទួលយកទឹក។ ដោយពិនិត្យឃើញថា ឡានស៊ីតែនមួយ មិនអាចដឹកជញ្ជូនទាន់ តំរូវការរបស់ប្រជាជនអ្នកប្រើប្រាស់បានទេ ដូច្នេះ សម្តេចក៏បាន ឲ្យអភិបាលខណ្ឌ និងចៅសង្កាត់ទាក់ទង ជាមួយរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ដើម្បីបន្ថែមរថយន្ត១គ្រឿងទៀត។

ហើយនៅវេលាម៉ោង ១៦:១០នាទី រថយន្តស៊ីទែនបន្ថែម១គ្រឿង នោះបានទៅដល់ទីតាំងហើយ៕

photo_2016-04-29_21-02-41 photo_2016-04-29_21-02-44 photo_2016-04-29_21-02-46 photo_2016-04-29_21-02-47 photo_2016-04-29_21-02-49 photo_2016-04-29_21-17-03

មតិយោបល់