ព័ត៌មានជាតិ

មុខសញ្ញាឆក់សម្ភារៈនៅឆ្នេរអូរឈើទាល៤នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ព្រះសីហនុ: ជនសង្ស័យដែលជាមុខសញ្ញាឆក់សម្ភារ:នៅឆ្នេរអូរឈើទាលចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការដេញបង្ក្រាបបាន កាលពីវេលាម៉ោង២យប់ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចឆ្នេរសមុទ្រអូរឈើទាល ភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ ខណ:ដែលជនសង្ស័យទាំងនេះបានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីភ្ញៀវទេសចរបានសម្រេច ហើយព្យាយាមគេចខ្លួន។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានករណីចោរកម្មឆក់ទូរស័ព្ទភ្ញៀវទេសចរ បានសម្រេចរួចមក ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បើកការ ស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញាបាន ឈានទៅដល់ការចាប់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ទី១មានឈ្មោះ ផល ជា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាអ្នកធ្វើសកម្មភាព។ ទី២ឈ្មោះ មាស សៀងម៉ៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជាបក្ខពួក។ទី៣ឈ្មោះ វង់ រាជ្យ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជាបក្ខពួក និងជនសង្ស័យទី៤ឈ្មោះ ញឹម ប៊ុនថេន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាបក្ខពួក ហើយជនសង្ស័យទាំង៤នាក់នេះ ស្នាក់នៅផ្ទះជួល ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន វត្ថុតាងរួមមាន ទូរស័ព្ទដៃម៉ាក I-Phone 6 ១គ្រឿង (ផលចោរកម្ម),ម៉ូតូចំនួន២គ្រឿង រួមមានម៉ាកវ៉េវ និងសេ១២៥ ជាមធ្យោបាយធ្វើសកម្មភាព លួច ឆក់។ ហើយបច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

មុខសញ្ញាឆក់

មុខសញ្ញាឆក់

មុខសញ្ញាឆក់

មុខសញ្ញាឆក់

មតិយោបល់