ព័ត៌មានជាតិ

បុរសម្នាក់សន្លប់ស្ដូកស្ដឹង ខណៈជិះម៉ូតូត្រូវរថយន្ដបុកពេញទំហឹង

ពោធិ៍សាត់: បុរសម្នាក់ កំពុងតែជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ដបុកពេញទំហឹង បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹងលែងដឹងខ្លួន និងរងរបួស បាក់ដៃបាក់ជើង កាលពីវេលាម៉ោង១១និង៥៨នាទីព្រឹកថ្ងៃទី២៦ ខែមិនថុនា ឆ្នាំ២០១៦ ត្រង់ចំនុចមុខក្លោងទា្វវត្តចូលទៅវត្តភ្លៅមាន់ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

នគរបាលប៉ុស្ដិ៍មូលដ្ឋាន បានឲ្យដឹងថា បុរសរងគ្រោះថ្នាក់ធ្ងន់ធ្ងរនេះ ត្រូវបានគេស្គាល់ឈ្មោះ វុធ រស់នៅភូមិក្រូចសើច ឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1D-28-41 បានចរាចរណ៍ មកឈប់ នៅខាងត្បូងផ្លូវជាតិ រួចហើយ ក៏បានបើកម៉ូតូឆ្លងផ្លូវជាតិពីជើងទៅត្បូងក្នុងគោលបំណងចូលទៅផ្លូវលំក្លោងទ្វារតាមវត្តភ្លៅមាន់។ ខណ:នោះ ក៏មានរថយន្តម៉ាក ហ៊ីយ៉ានដាយពណ៌ស មួយគ្រឿងពាក់លេខភ្នំពេញ2T-42-17 បានកំពុងចរាចរណ៍យ៉ាងលឿន ដល់ទីប្រជុំជនមិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុក ជាមួយអ្នកបើកបរម៉ូតូ កំពុងឆ្លងផ្លូវជិតផុតទៅហើយ បណ្ដាលឲ្យដួលទាំងម៉ូតូ និងជនរងគ្រោះសន្លប់ស្ដូកស្ដឹងលែងដឹងខ្លួន និងរងរបួសពេញ រាង្គកាយបាក់ជើង និងបាក់ដៃ គួឲ្យរន្ធត់ ត្រូវគេបញ្ជូនទៅសង្រ្គោះតែម្ដង។ ចំណែក ជនបង្កបើករថយន្តនោះ ចតរថយន្តចោល រត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុ នគរបាលសណ្ដាប់ធ្នាប់នៅស្រុកបាកាន បានធ្វើការវាស់វែងនៅកន្លែងកើតហេតុ យកវត្ថុតាងសងខាងទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបាកាន រងចាំការដោះស្រាយ ផ្លូវច្បាប់ពេលក្រោយ៕

មតិយោបល់