ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ធនាគារជាតិថៃបោះពុម្ពកាក់រូបអតីតព្រះមហាក្សត្ររាប់លាន

ថៃៈ ធនាគារជាតិថៃ កាលពីថ្ងៃពុធ បានចេញកាក់បាតសម្រាប់ការរំឭកដល់ ព្រះវិញ្ញាណក្ខអតីត ព្រះមហាក្សត្រ Bhumibol Adulyadej ដែលបានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលាកន្លងទៅ។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។

ដោយសារតែមានទឹកចិត្តស្រលាញ់ និងការគោរពពីប្រជាពលរដ្ឋយ៉ាងច្រើន ទើបធនាគារជាតិថៃ បានសម្រេចបោះពុម្ពកាក់ ដែលមានរូបអតីតព្រះមហាក្សត្រ ដោយកាក់ចំនួន៥ មានតំលៃស្មើនឹង ១០០បាត។

កាក់នេះ ត្រូវបានធ្វើឡើងដើម្បីអបអរសមិទ្ធផលរបស់ព្រះករុណា ដែលបានទទួលបានពានរង្វាន់វិទ្យាសាស្រ្ត ក្នុងការគ្រប់គ្រងធនធានដី និងការរីកចំរើនផ្សេងៗ។

លោកChakkrit Parapuntakul អគ្គនាយកនៃនាយកដ្ឋាននេះ បាននិយាយថា កាក់ប្រហែលមួយលាន បានលក់អស់តាំងពីថ្ងៃទី ១៣ ខែតុលាមកម៉្លេះ ខណៈដែលធនាគារបានបោះកាក់ ២៤ប្រភេទ ដែលមានចំនួន ៣ ទៅ ៤ លានកាក់ សម្រាប់បម្រុងតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ដែរថា ប្រជាជនប្រមាណជា ១០.០០០នាក់ត្រូវបានរដ្ឋាភិបាលកំណត់អនុញ្ញាតឱ្យចូលទៅគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រជារៀងរាល់ថ្ងៃ ប៉ុន្តែចំនួនប្រជាជនអាចនឹងលើសពីនេះទៅទៀត៕

202054192

មតិយោបល់