ព័ត៌មានជាតិ

ប្រើទាល់តែអស់សាច់​ ដឹកទាល់តែសល់ឆ្អឹង​

មណ្ឌលគិរី: ករណីរថយន្ត១គ្រឿងដែលល្បីខាងដឹកឈើ បានឆ្លងចរន្តភ្លើងឆេះហុចផ្សែងយ៉ាងខ្លាំង នៅវេលាម៉ោង៤ជិតភ្លឺ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចទឹកខួប ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីឆេះរថយន្តខាងលើ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ រថយន្តឆេះនេះ ម៉ាកកាមរីស្វិត ពណ៌ទឹកសមុទ្រ ដែលមានស្លាកលេខភ្នំពេញ២គ- 7032 បើកបរដោយ ឈ្មោះណាង មិះស៊ីល ហៅ​ អា​មីសីល​ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ។ ជំហានដំបូង​ លោកបានសន្និដ្ឋានថា​ បណ្ដាលមកផ្ទុះសេខ្សែរភ្លើង ព្រោះ​ជារថយន្តកែច្នៃ និងគ្មានប្រព័ន្ធគ្រប់គ្រងក្នុងរថយន្តត្រឹមត្រូវផង។

បច្ចុប្បន្ន រថយន្តត្រូវបានប៉ូលិសត្រួតយកមករក្សាទុកនៅអធិការស្រុកកែវសីមាដើម្បីកសាងឯកសាររក្សាទុក៕

ឆេះរថយន្ត

ឆេះរថយន្ត

ឆេះរថយន្ត

ឆេះរថយន្ត

ឆេះរថយន្ត

ឆេះរថយន្ត

មតិយោបល់