ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នៅទីបំផុត តុលាការអេហ្ស៊ីបកាត់ទោសលោក Morsi ជាប់ពន្ធនាគារអស់មួយជីវិតពីបទចារកម្ម

អេហ្ស៊ីប: យោងតាមទូរទស្សន៍រដ្ឋ Nile TV បានរាយការណ៍ឲ្យដឹងថា នៅទីបំផុត តុលាការអេហ្ស៊ីបបានកាត់ទោសអតីត​លោក​ប្រធានាធិបតី Mohamed Morsi ដែលបានបណ្តេញចេញពីដំណែងនិងសហចុងចោទអ៊ិស្លាមនិយមពីរនាក់ផ្សេងទៀត ឲ្យជាប់គុកអស់មួយ​ជីវិតនៅថ្ងៃសៅរ៍នេះ ពីបទចារកម្មនិងការលេចធ្លាយឯកសារសម្ងាត់ទៅឲ្យប្រទេសកាតា។

តុលាការព្រហ្មទណ្ឌក្រុងគែរបានបញ្ជាក់ផងដែរថា ការកាត់ទោសប្រហារជីវិតដែលប្រឆាំងទៅនឹងមនុស្សចំនួន ៦នាក់បានភ្ជាប់ទំនាក់ទំនងទៅនឹង បងប្អូនមូស្លីមខុសច្បាប់ទៅលើការចោទប្រកាន់ដូចគ្នានេះ។ នៅថ្ងៃសៅរ៍នេះ សាលក្រមបានសម្រេចជាស្ថាពរហើយ នៅក្នុងប្រទេសអេហ្ស៊ីប ការកាត់ទោសមួយជីវិត គឺ ២៥ឆ្នាំនៅក្នុងគុក។

បើយោងតាមព្រះរាជអាជ្ញាលោក Morsi និងសហចុងចោទ ១០នាក់ផ្សេងទៀតបានលេចធ្លាយឯកសារសម្ងាត់ទៅឲ្យប្រទេសកាតា។ ហើយរឿងលេចធ្លាយឯកសារនេះ ត្រូវបានគេចោទប្រកាន់ពីបទធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខជាតិយ៉ាងធ្ងន់ធ្ងរបំផុត និងបានចោទប្រកាន់ថា បានជួញដូរជាមួយនឹងការស៊ើបការណ៍សម្ងាត់របស់ជនកាតាសម្រាប់លុយរាប់លានដុល្លារសហរដ្ឋអាមេរិក៕

_82447480_82447348

មតិយោបល់