ថៃ: ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់យ៉ាងខ្លាំងនៅតំបន់ធំជាងគេនៅក្នុងខេត្ត Nan និងខេត្ត Phayao ភាគខាងជើងរបស់ប្រទេសថៃ ហើយវាបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនទៀត។
បើយោងតាមការចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៨ សីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្រុមអាជ្ញាធរថៃបានព្រមានអ្នកស្រុកត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រឈមនឹងខូចខាតបន្ថែមទៀត ចំពេលដែលមានភ្លៀងធ្លាក់ឥតឈប់ឈរ។
នៅក្នុងស្រុក Muang ទីរួមខេត្ត Nan យ៉ាងហោចណាស់ មានស្រុកចំនួន៦ ប្រកាសថា ជាតំបន់រងគ្រោះមហន្តរាយដោយសារទឹកជំនន់ ដោយមានផ្ទះជាង ១.០០០ខ្នង បានរងផលប៉ះពាល់ផងដែរ៕
មតិយោបល់