ព័ត៌មានជាតិ

ឃើញប៉ូលិសចរាចរណ៍ ផ្ដួលម៉ូតូរត់គេច សង្ស័យ…….

ភ្នំពេញៈ យុវជន៣នាក់ ជិះម៉ូតូ scoopy ពណ៌ស មួយគ្រឿងពាក់ស្លាកលេខបាត់ដំបង 1J-9120 ខណៈពេលជួបសមត្ថកិច្ចនគរបាល ចរាចរណ៍ខណ្ឌមានជ័យ ដាក់កុងត្រូលត្រួតពិនិត្យច្បាប់ចរាចរណ៍ជើងគោក នៅចំណុចមុខផ្សារស្ទឹងមានជយ័ចាស់ តាមបណ្តោយផ្លូវមុន្នីរេត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជយ័ ស្រាប់តែយុវជនទាំង៣នាក់នោះ ផ្តួលម៉ូតូចោល ហើយនាំគ្នារត់គេចខ្លួនចូលក្នុងផ្សាស្ទឹងមានជ័យ ចាស់បាត់ស្រមោល។

ក្រោយមកសមត្ថកិច្ចនគរបាលចរណ៍ខណ្ឌមានជ័យយកម៉ូតូខាងលើប្រគល់ឲ្យទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ និងជួយស្រាវជ្រាវរកម្ចាស់ដើមយកឯកសារ ដើម្បីទទួលយកម៉ូតូវិញ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូនោះសង្ស័យយុវជនទាំង៣នាក់ លួចឬប្លន់ ព្រោះថា ស្លាកលេខជាប់និងម៉ូតូ មានភាពមិនប្រក្រតី ដោយកែលេខចំនួន២ខ្ទង់ទៀតផង៕

https://youtu.be/BMM_hIsjE14

photo_2016-10-27_13-07-33

មតិយោបល់