ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គិតត្រឹមថ្ងៃនេះ ២៩ឆ្នាំហើយ ដែលអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកMahathir Mohamad គួរសុំទោសប្រជាជនខ្លួន

ម៉ាទ្បេស៊ីៈ ថ្ងៃនេះជារំលឹកខួបលើកទី២៩ ឆ្នាំ ដ៍សែនសោកសៅមួយ ដែលរដ្ឋាភិបាលលោក Mahathir Mohamad បានបង្កើតប្រតិបត្តិការមានឈ្មោះថា Operation Lalang ដែលចាប់ខ្លួននិងឃាត់ខ្លួនមនុស្សជាច្រើន ក្នុងនោះរួមមាន សមាជិកសភា សកម្មជននយោបាយ សហជីព អង្គការក្រៅរដ្ឋាភិបាល អ្នកប្រាជ្ញ និងអ្នកនិព្ធជាង ១០៦នាក់ ទៅដាក់ក្នុងពន្ធនាគារ ក្រៅប្រព័ន្ធតុលាការ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ១៩៨៧។

កិច្ចប្រតិបត្តិការនេះ បានបង្កឲ្យមានអ្នកតវ៉ាខ្លះស្លាប់ និងរងរបួសជាច្រើននាក់ ហើយក៍មាននាក់ផ្សេងទៀត បាត់ខ្លួនផងដែរ។

គួរបញ្ជាក់ដែរថា លោក Mahathir Mohamad ជាអ្នកនយោបាយម៉ាឡេស៊ីម្នាក់ ដែលបានក្លាយជានាយករដ្ឋមន្រ្តី ប្រទេសនេះ ចាប់តាំពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០៣ និងក៏នាយករដ្ឋមន្រ្តីដែលកាន់អំណាចបានយូជាងគេបំផុត នៅប្រទេសម៉ាឡេស៊ី ។

យោងតាមកិច្ចសំភាសន៍ក្នុងទូរទស្សន៍ BBC លោកបានមានប្រសាសថា លោកមិនមែនជាអ្នក នៅពីក្រោយប្រតិបត្តិការនេះទេ ដោយលើកទ្បើងបន្តទៀតថា រឿងនេះជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសលោក ហេតុដូចនេះ ប្រទេសនៅបច្ចិមលោក មិនគួរលូកដៃនោះទេ។ បន្ទាប់ពីបទសម្ភាសន៍នោះចប់ មានជនរងគ្រោះជាច្រើន បាននាំគ្នាទៅតវ៉ានៅមុខអាគាររដ្ឋាភិបាល៕

PM Malaysia

មតិយោបល់