ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រុស្ស៊ី៖ ការចោទរដ្ឋាភិបាលស៊ីរី ប្រើអាវុធគីមីក្នុងការវាយប្រហារ គ្មានមូលដ្ឋានជាក់លាក់

UN: រដ្ឋាភិបាលប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ស៊ីរីគួរតែស៊ើបអង្កេតជុំវិញការចោទប្រកាន់កងកម្លាំងរដ្ឋាភិបាល បានអនុវត្តឧស្ម័នក្លរីន និងរដ្ឋអ៊ីស្លាមប្រើឧស្ម័នល្អិត (សារធាតុគីមី) សម្រាប់ការវាយប្រហារ ខណៈដែលលោកខាងលិចថា UN អាចនឹងដាក់ទណ្ឌកម្មចំពោះការទទួលខុសត្រូវមួយនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។

ការលើកទ្បើងបែបនេះ បន្ទាប់ពីសមាជិកប្រទេសក្រុមប្រឹក្សា ១៥ រូប បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីលទ្ធផលនៃការស៊ើបអង្កេតមួយ ដោយអង្គការសហប្រជាជាតិ (UN) និងអង្គការសម្រាប់ការហាមឃាត់អាវុធគីមី (OPCW) បានស្តីបន្ទោសរដ្ឋាភិបាលស៊ីរីយ៉ាងខ្លាំង ពាក់ព័ន្ធនឹងការប្រើឧស្ម័នពុល ក្នុងការវាយប្រហារនេះ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vitaly Churkin បានប្រាប់ក្រុមប្រឹក្សាថា «ការសន្និដ្ឋាននៃយន្តការស៊ើបអង្កេតរួមគ្នា (Jim) មិនច្បាស់លាស់នោះទេ ដោយសារវាមិនមានច្បាប់សម្រាប់ចាប់បង្ខំ ហើយក៏មិនអាចធ្វើការសន្និដ្ឋានបានដែរ ខណៈដែលមិនទាន់មានភស្តុតាងបង្ហាញនោះ»៕

%e1%9e%9a%e1%9e%bb%e1%9e%9f%e1%9f%92%e1%9e%9f%e1%9f%8a%e1%9e%b8%e1%9f%96-%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%85%e1%9f%84%e1%9e%91%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6%e1%9e%97%e1%9e%b7%e1%9e%94

មតិយោបល់