ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីគាស់បន្ទប់ជួលប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ធ្វើការដេញតាមចាប់ខ្លួនបាន បន្ទាប់ពីជនសង្ស័យទាំងនេះបានធ្វើសកម្មភាពលួចគាស់បន្ទប់ជួលរបស់ប្រជាពលរដ្ឋចូលលួចទ្រព្យសម្បត្តិ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១រំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ជិតវត្តទួល ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១២រំលងអាធ្រាត មានក្រុមជនសង្ស័យមួយក្រុមបានដើរចូលក្នុងបរិវេណបន្ទប់ជួលខាងលើ។ ដំបូងអ្នកនៅក្បែរនោះស្មានថាតែម្ចាស់ បន្ទប់មកក៏នាំគ្នាសម្រាន្តលក់វិញដោយមិនបានចាប់អារម្មណ៍ ប៉ុន្តែដោយសារតែឭសូរសម្លេង ក្តូងក្តាំង ចម្លែកទើបនាំគ្នាចេញមកមើលក៏ស្រាប់តែឃើញមនុស្សប្លែកមុខឈរចាំមាត់ទ្វាបន្ទប់។

ប្រភពដដែលបន្តទៀតថា គ្រាន់តែឃើញភ្លាម អ្នកភូមិបានទូរសព្ទទៅកាន់សមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ ក្រោយមកប្រហែល១០នាទី ទើបសមត្ថកិច្ចមកដល់តែជនសង្ស័យគ្រាន់តែឃើញសមត្ថកិច្ចក៏នាំគ្នារត់ទើបអ្នកភូមិដេញចាប់បាន២នាក់ និងវាយឡើងទ្រោមសល់ដង្ហើមចង្រិតម្នាក់ ចំណែកបក្ខពួកដែលនៅសល់បានយកឥវ៉ាន់ដែលគាស់បានរត់គេចខ្លួនបាត់។

ក្នុងនោះដែរសម្ភារ:ដែលជនរងគ្រោះជាម្ចាស់បន្ទប់បាត់បង់រួមមាន ប្លង់ដីមួយ និងសំលៀកបំពាក់មួយចំនួន។

ក្រោយពេលកើតហេតុជនសង្ស័យដែលគេព្រួតវាយរបួសធ្ងន់នោះត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងម្នាក់ទៀតបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ចាត់ការបន្ត ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចក៏បានប្រាប់ឲ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ផងដែរ ៕

ចោរកម្ម

ចោរកម្ម

ចោរកម្ម

ចោរកម្ម

ចោរកម្ម

មតិយោបល់