ព័ត៌មានអន្តរជាតិ

សមយុទ្ធយោធាដ៏សំខាន់រវាងអាមេរិក និងកូរ៉េខាងត្បូង ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន

អាមេរិកៈ ប្រភពពីមន្រ្តីក្រុងវ៉ាស៊ីនតោនម្នាក់ បានប្រាប់ភ្នាក់ងារ AFP កាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុននោះ លោក ត្រាំ បានប្តេជ្ញាចិត្តក្នុងការបញ្ឈប់សមយុទ្ធយោធា ដែលជាទង្វើបង្កហេតុ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។

យ៉ាងណាមិញលោក ម៉ៃ ផមផេវ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានព្រមានថា កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព នៅតែប្រឈមនឹងហានិភ័យ ហេតុដូចនេះ ការដាក់ទណ្ឌកម្ម ត្រូវបានរក្សារហូតទាល់តែទីក្រុងព្យុងយ៉ាង រុះរើឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ការលើកទ្បើងនេះ កើតទ្បើងបន្ទាប់ពីសមយុទ្ធយោធាសំខាន់ៗ រវាងអាមេរិក និងកូរ៉េខាងត្បូង ត្រូវបានផ្អាកដំណើរជាបណ្តោះអាសន្ន នៅលើឧបទ្វីបកូរ៉េ»។

ដោយកាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយថា អាមេរិក នឹងបញ្ឈប់ការប្រកួតប្រជែងសង្គ្រាម ជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យច្បាស់នោះទេ ថាតើការផ្អាកនេះ នឹងចាប់ផ្តើមនៅពេលណា៕

មតិយោបល់