បរទេសៈ ជំងឺឈឺក្បាល និងឈឺក្បាលប្រកាំង អាចធ្វើឲ្យអ្នកពិបាកស្ទើរតែទ្រាំលែងបាន មិនថាពេលព្រឹក, ពេលថ្ងៃ ឬពេលយប់នោះឡើយ។
ប្រសិនបើអ្នកមានបញ្ហាបែបនេះមែន សូមប្រញាប់ព្យាបាលដោយប្រើភេសជ្ជៈធម្មជាតិ ដែលផ្សំឡើងពីអំបិល និងក្រូចឆ្មា។ របស់ទាំងពីរមុខនេះមានផ្ទុកសារធាតិចិញ្ចឹមចាំបាច់សម្រាប់រាងកាយ ដែលអាចប្រយុទ្ធប្រឆាំងនឹងជំងឺឈឺក្បាល និងឈឺក្បាលប្រកាំងបាន។
ម្យ៉ាងវិញទៀតក្នុងពេលតែមួយនេះ វាអាចជួយបំបាត់ជាតិពុលក្នុងរាងកាយ ហើយជួយឲ្យអ្នកមានអារម្មណ៍ល្អប្រសើរក្នុងរយៈពេលប៉ុន្មាននាទីបន្ទាប់។
ធាតុផ្សំ៖
– ទឹក ១កែវ
– ក្រូចឆ្មា ១ផ្លែ (ច្របាច់យកទឹក)
– អំបិល ២ស្លាបព្រាកាហ្វេ
ការប្រើប្រាស់៖
លាយគ្រឿងផ្សំទាំងអស់នេះបញ្ចូលគ្នាឲ្យសព្វល្អ ហើយទទួលទានទាំងអស់តែម្តង។ នៅក្នុងរយៈពេលប៉ុន្មាននាទីក្រោយមក អ្នកនឹងមានអារម្មណ៍ល្អប្រសើរឡើងវិញបន្តិចម្តងៗ។
ចំណាំ៖ ករណីដែលអ្នកប្រើវិធីនេះហើយនៅតែមិនព្រមបាត់ ឬមានអាការឈឺក្បាលធ្ងន់ធ្ងរ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។
សូមទស្សនាវីដេអូខាងក្រោម៖
មតិយោបល់