ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមគ្រូពេទ្យបរទេសព្យាបាលជម្ងឺជូនពលរដ្ឋដោយឥតគិតថ្លៃ

ភ្នំពេញៈ គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ គឺជាបេសកកម្មមនុស្សធម៌លើកទី៣ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ រួមសហការជាមួយអជ្ញាធរ ក្រុមគ្រូពេទ្យបរទេស(បារាំង អាមេរិច)និងផ្នែកដែលពាក់ព័ន្ធចុះព្យាបាល ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការនី និងប្រជាពលរដ្ឋ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះយោងតា​មការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង តំណាងលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ​​គោលបំណងរបស់សមាគម គឺផ្តល់ការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងទី២ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នានយោបាយ និងសាសនាអ្វីទាំងអស់ដែល បេសកកម្មរបស់សមាគមមានបានចុះព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅគោលដៅធំៗចំនួន០៣គឺទី១ ចុះតាមបណ្តាខេត្ត ទី២ ចុះតាមអង្គការ មណ្ឌលកុមារកំព្រា សហគមន៍និង និងទី៣នៅតាមរោងចក្រ។

តំណាងអភិបាលនៃគណអភិបាលមានជ័យ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងគិតគូ ដល់សុខមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករ កម្មការនីរបស់ប្រមុខរាជរដ្ឋាភិបាល តាមរយៈការព្យាបាលដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការនីនិងប្រជាពលរដ្ឋដល់មូលដ្ឋាន។

ប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលឥតគិតថ្លៃនេះបានមានបង្ហាញអារម្មណីរីករាយដែបានឃើញក្រុមគ្រូពេទ្យយកចិត្តដាក់ព្យាបាលប្រកបដោយភាពរួសរាយរាក់ទាក់និងបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ សុខភាព និងការលំបាករបស់ប្រជាពលរដ្ឋ។

តំណាងក្រុមគ្រូពេទ្យបរទេសដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានកោតសរសើរ និងបង្ហាញសេចក្តរីករាយ ដែបានឃើញសមកម្មភាពមនុស្សធម៌ ដ៍ល្អចំពោះប្រជាពលរដ្ឋដល់មូលដ្ឋាន។

សូមបញ្ជាក់ថា បើតាមរបាយការណ៍ព្យាបាលបានឱ្យដឹងថា ការចុះពិនិត្យ និងព្យាបាលជូនកម្មករ កម្មការិនីនិងប្រជាពលរដ្ឋនៅក្នុងខណ្ឌមានជ័យនាថ្ងៃនេះ មានដូចជាបានពិនិត្យព្យាបាលជម្ងឺទូទៅចំនួន ៨១០នាក់ វះកាត់តូចចំនួន ២០នាក់ ព្យាបាលជម្ងឺមាត់ធ្មេញចំនួន១២៥នាក់ ពិនិត្យនិងព្យាបាលច្រមុះ បំពង់ក ពិនិត្យអេកូបេះដូងម្នាក់ រោគស្ត្រី នាក់ ពិនិត្យអេកូ ស្ត្រីមានផ្ទៃពោះបានចំនួន២១០ នាក់ និងព្យាបាលឬសដូងបាត ចំនួន៣១នាក់ ព្រមទាំងបញ្ជូនព្យាបាលបន្តចំនួន៩នាក់៕

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%96%e1%9f%81%e1%9e%91%e1%9f%92%e1%9e%99-1%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%96%e1%9f%81%e1%9e%91%e1%9f%92%e1%9e%99-2%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%96%e1%9f%81%e1%9e%91%e1%9f%92%e1%9e%99-3%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%96%e1%9f%81%e1%9e%91%e1%9f%92%e1%9e%99-4%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%96%e1%9f%81%e1%9e%91%e1%9f%92%e1%9e%99-5%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%96%e1%9f%81%e1%9e%91%e1%9f%92%e1%9e%99-6%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%96%e1%9f%81%e1%9e%91%e1%9f%92%e1%9e%99-7%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%96%e1%9f%81%e1%9e%91%e1%9f%92%e1%9e%99-8%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%96%e1%9f%81%e1%9e%91%e1%9f%92%e1%9e%99-9%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%96%e1%9f%81%e1%9e%91%e1%9f%92%e1%9e%99-10%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%96%e1%9f%81%e1%9e%91%e1%9f%92%e1%9e%99-11%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%96%e1%9f%81%e1%9e%91%e1%9f%92%e1%9e%99-12

មតិយោបល់