ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានឃាត់ខ្លួនបុរសជាម្ចាស់ហាងបញ្ចាំម្នាក់ ពីបទរំលោភលើសេចក្តីទុកចិត្ត ក្រោយពីរូបគេបានយករថយន្តម៉ាកតាកូម៉ាមួយគ្រឿង ពីបុរសជាមិត្តភក្តិម្នាក់ យកទៅបញ្ចាំបានប្រាក់ចំនួន ៥ពាន់ដុល្លាយកទៅលេងល្បែងចាញ់អស់ រួចក៏ត្រូវជនរងគ្រោះចាប់នាំខ្លួនយកមកប្រគល់ឲ្យកម្លាំងមានសម្ថកិច្ចកាលពីវេលាម៉ោង ៧ និង ៥០នាទីព្រឹក ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៦ននេះ។
តាមប្រភពព័ត៌មានពីនគរបាល បានប្រាប់ឲ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ ឈុន សុវណ្ណៈ អាយុ ២៩ឆ្នាំ មុខរបបើកហាងបញ្ចាំ ស្នាក់នៅផ្ទះលេខ ១០១ ផ្លូវលេខ វេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ជនរងគ្រោះមានឈ្មោះ ឆាន់ ចាន់ថា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបកងអង្គរក្ស ស្នាក់នៅផ្ទះ២៩២ ផ្លូវលេខ ៤៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ទាំងពីនាក់ជាមិត្តភក្តិនឹគ្នា។
មុនពេលកើតហេតុ កាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៦ ម្សិលមិញនេះ ពួកគេទាំងពីរនាក់ បាននាំគ្នាទៅច្រៀងខារ៉ាងូខេ នៅអ៊ិច ធូ (X2) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពដដែរ បានប្រាប់បន្តទៀតថា ពេលដែលកំពុងតែផឹកស៊ី និងច្រៀងខារ៉ាអូខេនោះ បុរសជាជនសង្ស័យក៏បានខ្ចីរថយន្តម៉ាកតូយ៉ូតាតាកូម៉ា ពាក់ស្លាកលេខភ្នំពេញ២AA- ៥៣៨៦ មួយគ្រឿងពីជនរងគ្រោះ ដោយនិយាយថា ទៅយកមិត្តភក្តិម្នាក់ទៀត តែក៏ទៅបាត់ស្រមោលឈឹងរហូតតែម្តង។
លុះដល់ព្រឹកឡើង ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៦ នេះបុរសជាជនរងគ្រោះ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ចាត់ការទៅតាមផ្លូវច្បាប់តែម្តង៕






មតិយោបល់