ផ្ទះ ព័ត៌មានអន្តរជាតិ ISIS ប្រហារជី...

ISIS ប្រហារជីវិតសកម្មប្រយុទ្ធខ្លួន ៥០ នាក់ និង ២០ នាក់ទៀត កាត់ស្លឹកត្រចៀក បន្ទាប់ពីពួកគេរត់ចោលសមរភូមិនៅទីក្រុង Mosul

0

អ៊ីរ៉ាក់: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា សមាជិកពួកសកម្មប្រយុទ្ធ ៥០ នាក់ ត្រូវបានសម្លាប់ ដោយអារក ខណ:ដែល ២០ នាក់ផ្សេងទៀត បានបាត់បង់ស្លឹកត្រចៀក បន្ទាប់ពីពួកគេ បានរត់ចោលសមរភូមិនៅជាយក្រុង Mosul អំទ្បុងពេលធ្វើសង្គ្រាមជាមួយកងកម្លាំងយោធាអ៊ីរ៉ាក់។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រុមភេវរករ ដែលស្គាល់ថា (Daesh / ISIL / ISIS / IS) បានសម្លាប់សមាជិកខ្លួនជាច្រើននាក់ ក្រោយពេលអ្នកទាំងនោះ រត់ចោលសមរភូមិខ្លួន ចំពេលដែលមានប្រតិបត្តិការវាយដណ្ដើមតំបន់កាន់កាប់ របស់កងកម្លាំងរដ្ឋាភិបាលយកមកវិញពីរដ្ឋអ៊ីស្លាម។

តាមប្រភពព័ត៌មាន Al-Sumeriya បានឲ្យដឹងថា អ្នកទាំងអស់នោះ ត្រូវបានគេចោទប្រកាន់ពីបទក្បត់ជំនឿ ដោយពួកគេត្រូវបានប្រហារជីវិត នៅក្នុងជំរំយោធាភាគខាងលិចនៃទីក្រុង Mosul ៕

alalam